Browsing Category

ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង គាបអ្នកបើកបររបួសធ្ងន់

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពី យប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ខាងមុខស្ថានទូតវៀតណាម សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ បុរសម្នាក់បានបើករថយន្តបោះពួយយ៉ាងលឿនហើយក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់មួយកង់ចំណែករថយន្តក្រឡាប់ផ្ងារជើងគាបជាប់អ្នកបើកបររងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ…

មន្រ្តីនគរបាលចរាចរណ៍ចំនួន០៣នាក់ ដែលហៅឃាត់រថយន្ត០១គ្រឿង ល្មើសសញ្ញាចរាចរណ៍នៅគោលដៅ(ក្តាន់ពីរ) ត្រូវបានកោះហៅមកសាកសួរបំភ្លឺ

ភ្នំពេញ ៖ មន្រ្តីនគរបាលចរាចរណ៍ចំនួន០៣នាក់ ដែលហៅឃាត់រថយន្ត០១គ្រឿង ល្មើសសញ្ញាចរាចរណ៍នៅគោលដៅ(ក្តាន់ពីរ) ត្រូវបានកោះហៅមកសាកសួរបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ សូមបញ្ជាក់ថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា៖…

សង្ស័យស្រវឹងនារីរូបស្រស់ម្នាក់បើករថយន្ដ ស៊េរី ទំនើប Ford Mustangយ៉ាងលឿនទៅបុកពីក្រោយម៉ូតូអគ្គិសនីពេញទំហឹងប៉ើងទៅចិញ្ចើមផ្លូវបណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូស្លាប់យ៉ាងអាណោចអាធម៌

ភ្នំពេញ៖នារីរូបស្រស់ម្នាក់រួមដំណើរជាមួយនឹងបុរស២នាក់ទៀតម្សង្ស័យស្រវឹងស្រាបានបើករថយន្ដ ស៊េរី ទំនើប Ford Mustangតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុកម៉ូតូអគ្គិសនីចំពីក្រោយពេញទំហឹងប៉ើងទៅចិញ្ចើមផ្លូវបណ្ដាលឱ្យបុរសម្នាក់ជាម្ចាស់ម៉ូតូបោកក្បាលនៅនិងផ្លូវស្លាប់មួយរំពេច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កឲ្យមានការចាប់ផ្ដើមកាលពីវេលាម៉ោង១ និង…

ក្រុមគ្រួសារពិតជាមានការសោកស្តាយ និងសោកសង្រេងយ៉ាងពន់ពេកណាស់ ដែលបានបាត់បង់នូវកូនប្រុសដែលទើបតែអាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ជំនាញ IT

តាកែវ៖ ក្រុមគ្រួសារពិតជាមានការសោកស្តាយ និងសោកសង្រេងយ៉ាងពន់ពេកណាស់ ដែលបានបាត់បង់នូវកូនប្រុសដែលទើបតែអាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ជំនាញ IT ។ ក្រុមគ្រួសារខ្ញុំបាទ សូមសំណូមពរដល់ក្រសួងមានសមត្ថកិច្ច តុលាការយុត្តិធម៌ មេត្តាជួយតាមចាប់ជនបង្កនេះមកដោះស្រាយតាមផ្លូវច្បាប់ និងសងសំណងដល់ក្រុមគ្រួសារយើងខ្ញុំអោយបានសមរម្យផង។ យើងខ្ញុំសង្ឃឹមថា…

រថយន្តមួយគ្រឿង បេីកលឿនរេចង្កូតឡើងលើខឿនទ្រូងផ្លូវ រួចបុកបង្គោលស្លាកសញ្ញាបាក់អស់មួយដើម

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បុរសម្នាក់បានបេីករថយន្តម៉ាក Toyota Prius មួយគ្រឿងយ៉ាងលឿន និងមិនប្រយ័ត្នបានរេចង្កូតឡើងលើខឿនទ្រូងផ្លូវទៅបុកបង្គោលស្លាកសញ្ញាបាក់អស់មួយដើមកល់ជាប់ទៅមុខលែងរួច នៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកToyota Prius ពណ៌ប្រផេះមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AZ-4606…

ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសគឺការរីកដុះដាល នៃសំណង់អគារខ្ពស់ៗ ការបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេស

ខេត្តព្រះសីហនុ៖ បេីតាមការបញ្ជាក់ពីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានថ្លែងឱ្យដឹងថា បច្ចុប្បន្នសំណង់អគារ នៅខេត្តព្រះសីហនុមានចំនួន ១០៦៩ អគារ ស្មើនឹង ៩៦៥ គម្រោង ក្នុងនោះសំណង់អគារដែលបានសាងសង់រួច និងកំពុងប្រកបអាជីវកម្មមានចំនួន ៤៧៥ អគារ ស្មើនឹង ៤៣៤ គម្រោង។ លោកអ្នកនាំពាក្យរូបនេះ បានថ្លែងបន្តថា សំណង់អគារដែលបានសាងសង់រួច និងមិនទាន់ដំណើរការប្រើប្រាស់មានចំនួន ១៧៧ អគារ…

បុរសម្នាក់ ស្លាប់ និងម្នាក់ទៀត រងរបួសស្រាល គ្រោះថ្នាក់ចរាចរណ៍ ដោយសារអ្នកបើកបរងងុយគេង

ក្រចេះ ៖ នៅ ថ្ងៃទី15 ខែសីហា ឆ្នាំ2023 នៅចំនុចអូរល្វា ភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នៅលើកំណាត់ផ្លូវជាតិលេខ7A ចន្លោះបង្គោលលេខ409-410 មានករណីគ្រោះចរាចរណ៍បង្កដោយខ្លួនឯង។ រថយន្តបង្កម៉ាក ហីយ៉ាន់ដាយ ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ2BV 1742 ដែល បើកបរពីត្បូងទៅជើង បើកបរ ដោយ ឈ្មោះ សួង ចន្ធី ភេទប្រុសអាយុ37ឆ្នាំ មានទីលំនៅភូមិត្រពាំងកក់ ឃុំពពាល ស្រុកត្រាំកក់ខេត្តតាកែវ…

រថយន្តប្រលះម៉ូតូបណ្តាលរងរបួសធ្ងន់១នឹងស្លាប់១នាក់

ខេត្តកណ្តាល(សភារាជ) ហេតុការណ៍កើតឡើងនៅថ្ងៃច័ន្ទ ០៦រោចខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២១វេលាម៉ោង១៥និង៤៥នាទីរសៀល។ នៅចំណុចលើផ្លូវកៅស៊ូ ៣៨២ ស្ថិតនៅភូមិសុីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ៕ ករណីនេះបង្កឡើងរវាងរថយន្តនឹងម៉ូតូ០១គ្រឿងម៉ាកសេ១២៥ពណ៍ខ្មៅស៊េរីឆ្នាំ២០០៨ ផ្លាកលេខភ្នំពេញ:1Z.2999-បើកបរដោយឈ្មោះជានជាតិភេទប្រុសអាយុ៣៧ឆ្នាំនៅភូមិសុីធរលិច…

Range Rover ស៊េរីទំនេីប​​​ បេីកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុករថយន្ត​ឡិចសុីស​ និងទៅបុករថយន្ត​កាមរី​​មួយទៀត ដែលចតស្ងៀមអែបសួនច្បារពុះចែកផ្លូវ​ ផ្អេីល…!!!

ភ្នំពេញ ៖​ គ្រោះថ្នាក់ចរាចរណ៍​មួយកេីតឡេីងដោយ​ បុរសម្នាក់​បេីករថយន្តស៊េរីទំនេីប​មួយគ្រឿង​ ម៉ាក​ Range Rover​​ ខ្វះការប្រុងប្រយ័ត្ន​ ក៏ជ្រុលចង្កូតទៅបុករថយន្ត​ ឡិចសុីស​​ ពីក្រោយ​ ហេីយជ្រុលទៅបុករថយន្ត​ កាមរី​ ១គ្រឿង​ទៀត ដែលចតអែបសួនច្បារពុះចែកផ្លូវ បណ្ដាលឲ្យរងការខូចខាត​ទាំងសងខាង​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពី​វេលាម៉ោងជាង១០យប់​ ​ថ្ងៃទី០៩​ ខែសីហាឆ្នាំ២០១៩​នេះ​…

កាមរីហាយប្រីត ព្រលះក្បាលនាគទ្រូងផ្លូវ កល់ជាប់រថយន្តទៅមុខលេងរួច…!!!!

ភ្នំពេញ ៖ រថយន្តកាមរីហាយប្រីតមួយគ្រឿង មិនដឹងថាបច្ចេកទេសរបស់អ្នកបើកបរ ថ្វីដៃខ្ពស់យ៉ាងណាទើបបើករថយន្តហោះទៅឡើងគងលើក្បាលនាគ តែមិនបង្កឲ្យមានអ្នករងរបួស ទោះជាចង់ចុះមកវិញ ក៏មិនងាយដែរ ផ្អើលអស់ប្រជាពលរដ្ឋ សមត្ថកិច្ចងឿងឆ្ងល់ ស្នាដៃអ្នកបើកបុិនប្រសព្វ កាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ តាមផ្លូវព្រះសុីហនុ ស្តុបគិរីរម្យ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។ តាមសមត្ថកិច្ចបានឲ្យដឹងថា…