រថយន្តប្រលះម៉ូតូបណ្តាលរងរបួសធ្ងន់១នឹងស្លាប់១នាក់

ខេត្តកណ្តាល(សភារាជ)
ហេតុការណ៍កើតឡើងនៅថ្ងៃច័ន្ទ ០៦រោចខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២១វេលាម៉ោង១៥និង៤៥នាទីរសៀល។
នៅចំណុចលើផ្លូវកៅស៊ូ ៣៨២ ស្ថិតនៅភូមិសុីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ៕
ករណីនេះបង្កឡើងរវាងរថយន្តនឹងម៉ូតូ០១គ្រឿងម៉ាកសេ១២៥ពណ៍ខ្មៅស៊េរីឆ្នាំ២០០៨ ផ្លាកលេខភ្នំពេញ:1Z.2999-បើកបរដោយឈ្មោះជានជាតិភេទប្រុសអាយុ៣៧ឆ្នាំនៅភូមិសុីធរលិច ឃុំសុីធរ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។បណ្តាលឲ្យរងរបួស(ធ្ងន់១នាក់)ដោយបានបញ្ជូនទៅសង្គ្រោះតាមរថយន្តសង្រ្គោះមន្ទីពេទ្យបង្អែកស្រុកខ្សាច់កណ្តាល(ហើយការបើកបរអត់ពាក់មួកសុវត្ថិភាពផងដែរ)នឹងអ្នរួមដំណើរ០១នាក់-ឈ្មោះជាតិ សុជាតា ភេទស្រីអាយុ០៦ឆ្នាំត្រូវជាកូន(ស្លាប់) នៅហ្នឹងកន្លែងកើតហេតុ។
សូមបញ្ចាក់ថាៈបើយោងតាមសមត្ថកិច្ចឲ្យដឹងមុនពេលកើតហេតុគឺអ្នកបើកបរម៉ូតូបង្ករខាងលើបានជិះមកដល់ចំណុចផ្លូវកែងបែកជា៣ហើយបានឈប់និយាយគ្នាជាមួយអ្នកដំណើរដែលជិះម៉ូតូ០១គ្រឿងផ្សេងទៀតនៅត្រង់ផ្លូវកែងបន្តិចក្រោយមកម៉ូតូបង្ករខាងលើបានបើកឆ្លងផ្លូវដើម្បីទៅខាងស្តាំដៃក្នុងទិសដៅពីកើតឆ្លងផ្លូវទៅត្បូងស្របពេលនោះក៏មានរថយន្ត០១គ្រឿងម៉ាកហុីយ៉ាន់ដាយពណ័សផ្លាកលេខភ្នំពេញ 3C 1890.បើកបរដោយឈ្មោះឈឿន វ៉ាន់ឌីភេទប្រុសអាយុ២៦ឆ្នាំស្រុកកំណើតនៅភូមិវាលកណ្តៀងឃុំជប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។បច្ចុប្បន្ននៅភូមិព្រះប្រសប់ឃុំព្រះប្រសប់ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។បើកបរក្នុងទិសដៅពីត្បូងទៅជើងបានជ្រុលចង្កូតទៅបុកជាមួយម៉ូតូខាងលើបណ្តាលអោយម៉ូតូគាបជាប់ក្រោមរថយន្តតែម្តង។ចំពោះអ្នកបើកបររថយន្តខាងលើត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនភ្លាមៗប្រគល់អោយសមត្ថកិច្ច។ក្រោយពេលកើតហេតុទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុហើយក៍បានធ្វើការពិនិត្យនឹងវាស់វែងប្រមូលយកមធ្យោបាយមករក្សាទុក្ខនៅអធិការនគរបាលស្រុករងចាំចាត់ការតាមនិតិវីធីច្បាប់។ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
បើតាមការសដ្ឋានជាបឋមរបស់សមត្ថកិច្ច
អ្នកជិះម៉ូតូបង្ករឆ្លងផ្លូវខាងលើបើកឆ្លងខ្វះការប្រុងប្រយត្ន័។ចំណែកអ្នកបើកបររថយន្តបានឃាត់ខ្លួននៅអធិការនគរបាលស្រុកខ្សាច់កណ្តាល។

អត្ថបទដែលជាប់ទាក់ទង