សង្ស័យស្រវឹងនារីរូបស្រស់ម្នាក់បើករថយន្ដ ស៊េរី ទំនើប Ford Mustangយ៉ាងលឿនទៅបុកពីក្រោយម៉ូតូអគ្គិសនីពេញទំហឹងប៉ើងទៅចិញ្ចើមផ្លូវបណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូស្លាប់យ៉ាងអាណោចអាធម៌

ភ្នំពេញ៖នារីរូបស្រស់ម្នាក់រួមដំណើរជាមួយនឹងបុរស២នាក់ទៀតម្សង្ស័យស្រវឹងស្រាបានបើករថយន្ដ ស៊េរី ទំនើប Ford Mustangតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុកម៉ូតូអគ្គិសនីចំពីក្រោយពេញទំហឹងប៉ើងទៅចិញ្ចើមផ្លូវបណ្ដាលឱ្យបុរសម្នាក់ជាម្ចាស់ម៉ូតូបោកក្បាលនៅនិងផ្លូវស្លាប់មួយរំពេច ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កឲ្យមានការចាប់ផ្ដើមកាលពីវេលាម៉ោង១ និង ៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០២ខែធ្នូឆ្នាំ២០២៣ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ីចំណុចទល់មុខនឹងព្រលានយន្តហោះអន្តរជាតិពោចិនតុងក្នុងសង្កាត់ការទី១ខណ្ឌពោធិ៍សាត់ជ័យ។

សពជនរងគ្រោះមានឈ្មោះ សូតម៉ាល័យភេទប្រុសអាយុ៣៧ឆ្នាំមុខរបបំរើការងានៅក្នុងព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង រសនៅភូមិតាងួន សង្កាត់សង្កាត់កាកាបទី១ ខណ្ឌពោធសែនជ័យ។

បើយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនកើតហេតុគេឃើញបុរសរងគ្រោះបានជិះម៉ូតូអគ្គិសនីពណ៌ខ្មៅមួយគ្រឿងមិនមានស្លាកលេខជិះចេញពីកន្លែងធ្វើការនៅក្នុងព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងរួចធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យមខណះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្កស៊េរី ទំនើប ម៉ាក Ford Mustangពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2BW-0080បើកបរដោយនារីម្នាក់និងរួមដំណើរជាមួយដោយបុរស២នាក់ទៀតធ្វើដំណើរស្របគ្នាតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅ ពីលិចមកកើតក្នុងល្បឿនៗយ៉ាងលឿនដូចហោះលុះបើកមកដល់ចំណុចកើតហេតុខាងលើក៏បានជ្រុលទៅបុកម៉ូតូអគ្គិសនីជិះដោយបុរសរងគ្រោះចំពីក្រោយយ៉ាងពេញទំហឹងប៉ើងខ្ទាតទៅចិញ្ចើមផ្លូវជាច្រើនម៉ែត្រ ចំណែកឯបុរសជាម្ចាស់ម៉ូតូវិញបានបោកក្បាលនៅហ្នឹងផ្លូវស្លាប់ភ្លាមៗ ។ ហើយភ្លាមនោះដែរអ្នកបើករថយន្តបង្កត្រូវបានពលរដ្ឋជិតខាងនិងសមត្ថកិច្ចធ្វើការឃាត់ខ្លួនអ្នកនាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាបទី១ដើម្បីសាកសួរនាំបន្តនិងចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់។

ក្រោយពីមន្ត្រីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុងបន្តឲ្យចុះមកវាស់វែងនឹងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីទាំងសង្ការដោះស្រាយគ្នានៅពេលក្រោយ។ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សពឱ្យតែក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង