Browsing Category

ក្រសួងដែនដី

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ៦៧២ បណ្ណ ត្រូវ បានចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិនារាយណ៍ និងភូមិព្រៃស្បូវ ឃុំនារាយណ៍ ស្រុកឈូក….

ខេត្តកំពត៖ នាថ្ងៃ ទី ១០ ខែ ឧសភា ឆ្នាំ ២០២៤ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ៦៧២ បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិនារាយណ៍ និងភូមិព្រៃស្បូវ ឃុំនារាយណ៍ ស្រុកឈូក ភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ និងភូមិខ្ពបរុប ឃុំស្រែចែង ស្រុកជុំគិរី ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។

បងប្អូនក្រុមវាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដី ដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតងកាម៉ាល់ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី

នាថ្ងៃ ទី ០៨ ខែ ឧសភា ឆ្នាំ ២០២៤ បងប្អូនក្រុមវាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដី ដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតងកាម៉ាល់ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ចើញជួបក្លឹបអ្នកកាសែតកម្ពុជាដើម្បីពន្យល់នឹងបង្ហាញអំពីការពាក់ពន្ធគម្រោងព្រែកជីកហ្វូណន តេជោ

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ១០រោច ខែចេត្រ ឆ្នាំរោង បញ្ចសក័ ឆសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបជាមួយក្លឹបអ្នកកាសែតកម្ពុជាដើម្បីពន្យល់និងបង្ហាញដល់អ្នកសារព័ត៌មាននានា ដែលពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោ។ គម្រោងព្រែកជីកហ្វូណនតេជោ…

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៥៧០បណ្ណ ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិព្រៃឫស្សី និងភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃ ទី ០២ ខែឧសភា ឆ្នាំ ២០២៤ បងប្អូនក្រុមវាលទី១៧ (ភូមិបាលខណ្ឌឫស្សីកែវ) ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៥៧០បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិព្រៃឫស្សី និងភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃ ទី ០១ ខែឧសភា ឆ្នាំ ២០២៤ បងប្អូនក្រុមវាលទី១៤ (ភូមិបាលខណ្ឌសែនសុខ) ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបចំនួន ៤ ៨៤០បណ្ណ នៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

“វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ” នេះប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងកិច្ចប្រជុំពិភាក្សាលើការងារចុះបញ្ជីដីបង្ហើយ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាករណីអាងទឹកដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់…

សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល

នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយអាទិភាពគន្លឹះ ចំនួន ៣ រួមមាន៖ ការចុះបញ្ជីដីធ្លីបង្ហើយ បរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត។ ក្នុងនោះ ដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅនៃការចុះបញ្ជីដីធ្លីបង្ហើយនៅកម្ពុជា ហើយឆ្ពោះទៅសម្រេចគោលនយោបាយអាទិភាពផ្សេងទៀត ការសាមគ្គីភាព និងឯកភាពផ្ទៃក្នុង គឺជាកត្តាសំខាន់បំផុត ដែលត្រូវអនុវត្ត។…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី" នេះជាការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាឱកាសអញ្ជើញក្នុងដំណើរទស្សនកិច្ចពិនិត្យ និងពង្រឹងកាងារចុះបញ្ជីដីធ្លី នាថ្ងៃ ទី ១៩ ខែមេសា ឆ្នាំ ២០២៤…

ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេវាគាប់ចិត្តដែលកើតឡើងនាពេលនេះ នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែ មេសា ឆ្នាំ ២០២៤ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេវាគាប់ចិត្តដែលកើតឡើងនាពេលនេះ។ នេះគឺជាផ្លែផ្កាដែលកើតចេញពីការជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងរបស់ក្រសួង ព្រមទាំងការចូលរួមយ៉ាងសកម្មដោយភាតរភាព និងភាពស្និទ្ធស្នាល…