Browsing Category

កសិកម្ម

កិច្ចប្រជុំគណៈកម្មាធិការសម្បទានដីសង្គមកិច្ច នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

គណៈកម្មាធិការសម្បទានដីសង្គមកិច្ច មិនត្រឹមតែមានតួនាទីក្នុងការបែងចែកដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋក្រីក្រលំបាកមិនមានដីធ្លី ជនជាតិដើមភាគតិច និងអតីតយុទ្ធជនប៉ុណ្ណោះទេ ក៏មានទទួលខុសត្រូវខ្ពស់ក្នុងការប្រែក្លាយតំបន់ជនបទកម្ពុជាឱ្យទៅជាបុរីជនបទ និងបង្ខិតជនបទឱ្យជិតទីក្រុង ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងស្របតាមការវិវត្តរបស់សង្គមសេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសកម្ពុជា។…

លោក​ ឡេង​ ណាវ៉ាត្រា​ សម្រេចបេីកផ្សារទំនើប​ (កសិផលធម្មជាតិ)​ ដំបូងគេនៅកម្ពុជា​ ដែលទិញតែកសិផលរបស់កសិករខ្មែរតែប៉ុណ្ណោះ​ យកមកលក់ និងត្រៀមពង្រីក​ 250សាខា​ ក្នុងរាជធានី​ភ្នំពេញ​

នៅថ្ងៃទី28.12.2019នេះ​ លោក​ ឡេង​ ណាវ៉ាត្រា​ បានបង្ហោះនៅលេីគណនីហ្វេសបុករបស់លោកថា​ លោកនឹងសម្រេចបើកផ្សារទំនើប​ (កសិផលធម្មជាតិ)​ មានទីតាំងកណ្ដាល​ នៅOlympia​ ហើយត្រៀមពង្រីក 250សាខា ក្នុងទីក្រុងភ្នំពេញ ដែលទិញតែកសិផលរបស់កសិករខ្មែរតែប៉ុណ្ណោះ​ យកមកលក់។ លោកបានបន្តថា​ សូមបងប្អូនកសិករទាំងអស់ ផលិតផលកសិកម្ម​ ផ្ដោតទៅលើគុណភាព សុខភាពជាចំបង ទើបខាងផ្សាររបស់លោក​ ទទួលទិញយក…

សណ្ដែកសៀងឆ្នាំ២០១៩នេះ​ តម្លៃកើនឡើងជាងឆ្នាំទៅ​ តែទិន្នផលនៅតែធ្លាក់ចុះ

«សណ្តែកសៀងឆ្នាំ២០១៩នេះ​ តម្លៃមានការកើនឡើង​ បើប្រៀបធៀបនឹងឆ្នាំទៅ​ តែទិន្នផលនៅតែជាធ្លាក់ចុះ» នេះជាការលើកឡើងរបស់កសិករម្នាក់គឺលោកពូ កែម ផល អាយុ៤៥ឆ្នាំ​ ដែល​កំពុង​ប្រមូល​ផល​សណ្តែកសៀងក្នុងចំការគាត់ ប្រមាណ​ ៦ហិកតា​ស្ថិតនៅភូមិតាអង ឃុំតាងអងស្រុកកូនមុំខេត្តរតនគិរីនៅរសៀលថ្ងៃទី១៧ខែតុលាឆ្នាំ២០១៩នេះ។​ លោកពូបន្តថា​ តម្លៃឆ្នាំនេះ​ អាចទទួលយកបាន​ តែគួរអោយស្តាយ​ ទិន្នផលមិនសូវទទួលបានច្រើននោះទេ…

ទិវាផ្សព្វផ្សាយ និងចែករំលែកស្តីពីការអនុវត្តបច្ចេកទេសដាំបន្លែដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ

កំពង់ឆ្នាំង៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដឹកនាំដោយ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរ រួមជាមួយលោក ជិន ប៊ុនរឹទ្ធិ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ បានចូលរួមទិវាផ្សព្វផ្សាយនិងចែករំលែក ស្តីពីការអនុវត្តបច្ចេកទេសដាំបន្លែដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលជាកិច្ចសហារជាមួយអង្គការពន្លឺកុមារ ក្រោមការឧបត្ថម្ភថវិកានៃកម្មវិធី ASPIRE…

គណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា រៀបចំពិធីសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងការផ្គត់ផ្គង់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តមបណ្ឌិត វង់ សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការ ប.ស.ប.ក (ប្រព័ន្ធស្បៀងបម្រុងកម្ពុជា) អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយនិងការផ្គត់ផ្គង់គ្រាប់ពូជបន្លែនិងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃ ដល់កសិករដែលមានតម្រូវការដាំដុះ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩…