គណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា រៀបចំពិធីសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងការផ្គត់ផ្គង់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តមបណ្ឌិត វង់ សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការ ប.ស.ប.ក (ប្រព័ន្ធស្បៀងបម្រុងកម្ពុជា) អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយនិងការផ្គត់ផ្គង់គ្រាប់ពូជបន្លែនិងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃ ដល់កសិករដែលមានតម្រូវការដាំដុះ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីអភិបាល អភិបាលរងក្រុងស្រុក និងមេឃុំ ចៅសង្កាត់ទាំងអស់ព្រមទាំង មន្ទីរពាក់ព័ន្ធផងដែរ។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម សុខ លូ ថ្លែងថា ការដាំបន្លែជាលក្ខណៈគ្រួសារ ដើម្បីផ្គត់ផ្គង់សម្រាប់ធ្វើម្ហូបអាហារក្នុងការបរិភោគប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ដែលអាចជួយបង្កើនប្រាក់ចំណូល និងជួយកាត់បន្ថយការនាំចូលបន្លែ ពីប្រទេសជិតខាង ហើយសព្វថ្ងៃតម្រូវការបន្លែនៅក្នុងស្រុកកំពុងមានការខ្វះខាត ដែលតម្រូវឲ្យប្រជាពលរដ្ឋខ្លួនក្នុងស្រុកដាំបន្លែជាលក្ខណៈគ្រួសារបន្ថែមទៀត។

ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ មានប្រសាសន៍លើកឡើងថា ការដាំបន្លែជាលក្ខណៈគ្រួសារជួយបង្កើនប្រាក់ចំណូល និងជួយកាត់បន្ថយការ នាំចូលបន្លែ ពីប្រទេសជិតខាង និងជួយបង្កើនសុវត្ថិភាពស្បៀងតាមរយៈការបរិភោគបន្លែសុវត្ថិភាព ដែលដាំដោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយផ្ទាល់។ ហើយការចូលរួមដាំបន្លែជា លក្ខណៈ គ្រួសារ គឺបានជួយទាំងការកាត់បន្ថយចំណាយនៅក្នុងគ្រួសារ ជួយបង្កើនប្រាក់ចំណូល និងជួយ ថែរក្សារស្ថេរភាពនៃកំណើនសេដ្ឋកិច្ចរបស់ជាតិទៀតផង។ ឯកឧត្តមបន្ថែមថា គម្រោងជួយផ្គត់ផ្គង់គ្រប់ពូជបន្លែ និងដំណាំរួមផ្សំ ដែលហៅកាត់ថា (ប.ស.ប.ក) នេះគឺបានជួយដល់ប្រជាពលរដ្ឋនៅតាមទីជនបទ អាចបង្កើននូវការផ្គត់ផ្គង់ស្បៀងដល់គ្រួសារ បង្កើននូវសុវត្ថិភាពដំណាំបន្លែ ដែលដាំនៅក្នុងស្រុក ជួយលើកកម្ពស់នូវការប្រើប្រាស់ដីកសិកម្ម និងការប្រសើប្រាស់វត្ថុធាតុដើម ដូចជាជីលាមកសត្វ និងថ្នាំពុលធម្មជាតិ ជាពិសេស គឺបានលើកកម្ពស់ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋខ្លួនឯងតាមការហូបបន្លែដែលខ្លួនឯងបានដាំ ដោយផ្ទាល់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង