ទិវាផ្សព្វផ្សាយ និងចែករំលែកស្តីពីការអនុវត្តបច្ចេកទេសដាំបន្លែដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ

កំពង់ឆ្នាំង៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដឹកនាំដោយ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរ រួមជាមួយលោក ជិន ប៊ុនរឹទ្ធិ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ បានចូលរួមទិវាផ្សព្វផ្សាយនិងចែករំលែក ស្តីពីការអនុវត្តបច្ចេកទេសដាំបន្លែដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលជាកិច្ចសហារជាមួយអង្គការពន្លឺកុមារ ក្រោមការឧបត្ថម្ភថវិកានៃកម្មវិធី ASPIRE នៅភូមិរលាំង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ដែលមានកសិករចូលរួមសរុបចំនួន ៦៤នាក់ ស្រី ៣៦នាក់ ក្នុងគោលបំណង៖
១-ផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍អំពីលទ្ធផលនៃការអុវត្តការដាំបន្លែកន្លងមក ជាមួយអង្គការពន្លឺកុមារ។
២-បង្ហាញអំពីភាពខុសគ្នានៃការដាំតាមទម្លាប់និងតាមការណែនាំបច្ចេកទេស។
៣-ការវិភាគ សេដ្ឋកិច្ចនៃការធ្វើផលិតកម្មបន្លែ។
៤-ណែនាំកសិករអោយយល់ដឹងអំពីកា រស្វែងរកឧបករណ៍និងសម្ភារសម្រាប់ធ្វើផលិតកម្ម។

ជាមួយនេះដែរក៏មានការចែករំលែកបទពិសោធន៍រវាងកសិករនិងកសិករ សម្រាប់ការអនុវត្តរដូវបន្ទាប់។ ជារួមតាមលទ្ធផលនៃការអនុវត្ត កសិករទទួលបាននូវបទពិសោធន៍ច្រើន ធ្វើអោយការដាំដុះទទួលបានផលខ្ពស់ ចំណេញច្រើន សប្បាយរីករាយ ដោយនឹងបន្តដាំដុះជាមួយនឹងការពង្រីកទំហំផលិតកម្ម នារដូវបន្តបន្ទាប់ ៕

អត្ថបទដែលជាប់ទាក់ទង