លោក​ ឡេង​ ណាវ៉ាត្រា​ សម្រេចបេីកផ្សារទំនើប​ (កសិផលធម្មជាតិ)​ ដំបូងគេនៅកម្ពុជា​ ដែលទិញតែកសិផលរបស់កសិករខ្មែរតែប៉ុណ្ណោះ​ យកមកលក់ និងត្រៀមពង្រីក​ 250សាខា​ ក្នុងរាជធានី​ភ្នំពេញ​

នៅថ្ងៃទី28.12.2019នេះ​ លោក​ ឡេង​ ណាវ៉ាត្រា​ បានបង្ហោះនៅលេីគណនីហ្វេសបុករបស់លោកថា​ លោកនឹងសម្រេចបើកផ្សារទំនើប​ (កសិផលធម្មជាតិ)​ មានទីតាំងកណ្ដាល​ នៅOlympia​ ហើយត្រៀមពង្រីក 250សាខា ក្នុងទីក្រុងភ្នំពេញ ដែលទិញតែកសិផលរបស់កសិករខ្មែរតែប៉ុណ្ណោះ​ យកមកលក់។ លោកបានបន្តថា​ សូមបងប្អូនកសិករទាំងអស់ ផលិតផលកសិកម្ម​ ផ្ដោតទៅលើគុណភាព សុខភាពជាចំបង ទើបខាងផ្សាររបស់លោក​ ទទួលទិញយក ដែលត្រូវឆ្លងកាត់កាត្រួតពិនិត្យ ពីអង្គការ និងស្ថាប័នពាក់ព័ន្ធ ដែលបញ្ជាក់ពីគុណភាពសុខភាពពិតប្រាកដ ទើបអាចចូលផ្សារលោកបាន។

លោក​ ឡេង​ ណាវ៉ាត្រា​ បានបញ្ជាក់​ថា​ សូមឲ្យបងប្អូនកសិករ​ មានការប្រយ័ត្នប្រយែងក្នុងការប្រើប្រាស់សាធាតុគីមី​ ដែលធ្វើឲ្យប៉ះពាល់សុខភាពនោះ​ ខាងផ្សារទំនើបរបស់លោក​ មិនទទួលទិញនោះទេ។

មិនតែប៉ុណ្ណោះ​ លោកក៏ត្រូវការជ្រើសរើសបុគ្គលិកផ្នែកសេវាកម្ម 400នាក់ ដែលផ្ដល់អាទិភាពឲ្យនិស្សិតកសិកម្ម ឬអ្នកដែលចូលចិត្តកសិកម្ម។ នៅពេលសម្ភាសន៍ជាប់​ បុគ្គលិកទាំងអស់​ ត្រូវទទួលបានម៉ូតូ Honda Dream 2020 ម្នាក់មួយគ្រឿង ដែលត្រូវចុះកុងត្រាជាមួយផ្សាររបស់លោករយៈពេលវែង។ អ្នកដែលមានបំណងដាក់ពាក្យសូមទាក់ទងមកលេខទូរស័ព្ទខាង :​ 066 444 444 ។

លោក ឡេង​ ណាវ៉ាត់ត្រា ក៏បានគោរពស្នើសុំទៅស្ថាប័នក្រសួង ដែលពាក់ព័ន្ធ មេត្តាជួយសម្របសម្រួលផង ដើម្បីមានភាពងាយស្រួល និងទទួលបានគុណភាពជោគជ័យ។ លោកបន្តថា​ សម្រាប់ក្រុមហ៊ុនផ្សេង​ ឬបងប្អូនដែលមានបំណងចង់ចូលរួម នៅលើគម្រោងនេះ ឬមានចំណេះដឹងអ្វីបន្ថែម អាចទាក់ទងមកលេខទូរស័ព្ទខាងលើ​ ដើម្បីពិភាក្សា ដាក់គោលដៅបន្ថែម ដើម្បីឱ្យផ្សារទំនើបកសិផលនេះ​ ទទួលបានភាពជោគជ័យ ពិតប្រាកដ​ សម្រាប់ការទទួលទិញពីបងប្អូនកសិករ។

ជាពិសេសនោះ​ លោកបានសំណូមពរ​ ឲ្យបងប្អូនទាំងអស់ មេត្តាគាំទ្រផលិតផលកសិផលធម្មជាតិ ទើបផ្សាទំនើបនេះ អាចឆ្ពោះទៅរកភាពជោគជ័យ​ ដ៏អស្ចារ្យបាន ព្រោះផ្សារទំនើបកសិផលនេះ​ ប្រឈមមុខនឹងការខាតខ្លាំងបំផុត តែទោះជាយ៉ាងណា លោកបានប្ដេជ្ញាចិត្ត ប្រឹងប្រែងឲ្យអស់ពីលទ្ធភាព​ ៕

អត្ថបទដែលជាប់ទាក់ទង