រថយន្តមួយគ្រឿង បេីកលឿនរេចង្កូតឡើងលើខឿនទ្រូងផ្លូវ រួចបុកបង្គោលស្លាកសញ្ញាបាក់អស់មួយដើម

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បុរសម្នាក់បានបេីករថយន្តម៉ាក Toyota Prius មួយគ្រឿងយ៉ាងលឿន និងមិនប្រយ័ត្នបានរេចង្កូតឡើងលើខឿនទ្រូងផ្លូវទៅបុកបង្គោលស្លាកសញ្ញាបាក់អស់មួយដើមកល់ជាប់ទៅមុខលែងរួច នៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកToyota Prius ពណ៌ប្រផេះមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AZ-4606 បើកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវវេងស្រេង ពីកើតទៅលិចក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃឡើងលើខឿនទ្រូងផ្លូវបន្តទៅបុកបង្គោលស្លាកសញ្ញាពេញទំហឹងបណ្តាលឱ្យបាក់អស់មួយដើមហើយកល់កង់រថយន្តទៅមុខលែងរួចនិងខូចខាតយ៉ាងដំណំ ។
ក្រោយកេីតហេតុភ្លាមៗ ម្ចាស់រថយន្តបង្កបានបើកទ្វារចុះគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ។ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដេីម្បីពិនិត្យនិងទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ខណ្ឌនិងរាជធានីភ្នំពេញចុះមកធ្វេីការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំឱ្យភាគីម្ចាស់រថយន្តបង្កមកដោះស្រាយតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង