កាមរីហាយប្រីត ព្រលះក្បាលនាគទ្រូងផ្លូវ កល់ជាប់រថយន្តទៅមុខលេងរួច…!!!!

ភ្នំពេញ ៖ រថយន្តកាមរីហាយប្រីតមួយគ្រឿង មិនដឹងថាបច្ចេកទេសរបស់អ្នកបើកបរ ថ្វីដៃខ្ពស់យ៉ាងណាទើបបើករថយន្តហោះទៅឡើងគងលើក្បាលនាគ តែមិនបង្កឲ្យមានអ្នករងរបួស ទោះជាចង់ចុះមកវិញ ក៏មិនងាយដែរ ផ្អើលអស់ប្រជាពលរដ្ឋ សមត្ថកិច្ចងឿងឆ្ងល់ ស្នាដៃអ្នកបើកបុិនប្រសព្វ កាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ តាមផ្លូវព្រះសុីហនុ ស្តុបគិរីរម្យ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកកាមរីហាយប្រីត ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2U-2929 បើកបរដោយបុរសម្នាក់ ល្បឿនលឿន ពីកើតទៅលិច លុះដល់ចំណុចខាងលើ មិនចូលគន្លងផ្លូវរបស់ខ្លួនបែជា ហោះឡើងគងលើក្បាលនាគ គល់ជាប់ តែមិនបង្កឲ្យមានអ្នករបួសឡើយ ។

ក្រោយកើតហេតុ ទោះជាចង់ចុះវិញក៏មិនងាយស្រួលដែរ ទាល់តែសមត្ថកិច្ចស្ទូចលើកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ៕

អត្ថបទដែលជាប់ទាក់ទង