បុរសម្នាក់ ស្លាប់ និងម្នាក់ទៀត រងរបួសស្រាល គ្រោះថ្នាក់ចរាចរណ៍ ដោយសារអ្នកបើកបរងងុយគេង

ក្រចេះ ៖ នៅ ថ្ងៃទី15 ខែសីហា ឆ្នាំ2023 នៅចំនុចអូរល្វា ភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នៅលើកំណាត់ផ្លូវជាតិលេខ7A ចន្លោះបង្គោលលេខ409-410 មានករណីគ្រោះចរាចរណ៍បង្កដោយខ្លួនឯង។

រថយន្តបង្កម៉ាក ហីយ៉ាន់ដាយ ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ2BV 1742 ដែល បើកបរពីត្បូងទៅជើង បើកបរ ដោយ ឈ្មោះ សួង ចន្ធី ភេទប្រុសអាយុ37ឆ្នាំ មានទីលំនៅភូមិត្រពាំងកក់ ឃុំពពាល ស្រុកត្រាំកក់ខេត្តតាកែវ រងរបួសស្រាល ។

ក្នុងនោះ មានអ្នករួមដំណើរឈ្មោះ ហឿន វិសាល ភេទប្រុស អាយុ16 មានទីលំនៅភូមិ ឃុំ ជាមួយ អ្នកបើកបរ ( ស្លាប់) ។
ហេតុការណ៍នេះបង្កឡើងដោយ អ្នកបើកបរងងុយដេក ហើយរេចង្កូតទៅបុករះសំយ៉ាបផ្ទះប្រជាជាពលរដ្ឋ ហើយបណ្តាលអោយជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
វត្ថុតាង រថយន្តយកទៅរក្សទុកនៅអធិការដ្ធានស្រុកអូរគ្រៀងសែនជ័យ ដើម្បីដោះស្រាយតាមនីតិវិធី ។ ចំណែក សាកសពបានប្រគល់ជូនក្រុមគ្រួសារទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង