Range Rover ស៊េរីទំនេីប​​​ បេីកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុករថយន្ត​ឡិចសុីស​ និងទៅបុករថយន្ត​កាមរី​​មួយទៀត ដែលចតស្ងៀមអែបសួនច្បារពុះចែកផ្លូវ​ ផ្អេីល…!!!

ភ្នំពេញ ៖​ គ្រោះថ្នាក់ចរាចរណ៍​មួយកេីតឡេីងដោយ​ បុរសម្នាក់​បេីករថយន្តស៊េរីទំនេីប​មួយគ្រឿង​ ម៉ាក​ Range Rover​​ ខ្វះការប្រុងប្រយ័ត្ន​ ក៏ជ្រុលចង្កូតទៅបុករថយន្ត​ ឡិចសុីស​​ ពីក្រោយ​ ហេីយជ្រុលទៅបុករថយន្ត​ កាមរី​ ១គ្រឿង​ទៀត ដែលចតអែបសួនច្បារពុះចែកផ្លូវ បណ្ដាលឲ្យរងការខូចខាត​ទាំងសងខាង​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពី​វេលាម៉ោងជាង១០យប់​ ​ថ្ងៃទី០៩​ ខែសីហាឆ្នាំ២០១៩​នេះ​ នៅតាមផ្លូវរដ្ឋសភា​ ទល់មុខណាហ្គា​-2​ (Naga II) សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា​ ៖​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរសម្នាក់​ បេីករថយន្តស៊េរទំនេីបម៉ាក​ Range Rover​ ១គ្រឿង​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​2AL-9799 ធ្វេីដំណេីរតាមបណ្តោយផ្លូវរដ្ឋសភា​ ក្នុងទិសដៅពីត្បូងទៅជេីង​ ក្នុងល្បឿនលឿន​ ខណ:ពេលមកដល់កន្លែងកេីតហេតុ​ ទល់មុខណាហ្គា​ ក៏ជ្រុលចង្កូតទៅបុករថយន្ត​ ឡិចសុីស​ RX 300 ១គ្រឿង​ ពីក្រោយ​ ដែលមានពាក់ស្លាកភ្នំពេញ2AO-1715 កំពុងធ្វេីដំណេីរស្របគ្នា​ ខណ:មិនទាន់អស់ល្បឿន​ រថយន្តRange Rover​ ខាងលេី​ ក៏បន្តជ្រុលទៅបុករថយន្ត​កាមរី​ ១គ្រឿង​ ពាក់ស្លាកលេខភ្នំពេញ​2H-3565 ដែលចតអែបសួនច្បារពុះចែកផ្លូវ បណ្ដាលឲ្យរងការខូចខាត​ទាំង៣គ្រឿងខ្ទេចយ៉ាងដំណំ​ តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសនោះឡើយ​ ។

បច្ចុប្បន្នក្រោយពេលកើតហេតុ​ ម្ចាស់រថយន្ត​ស៊េរីទំនេីប​ Range Rover​ បានសងសំណងដល់ភាគីរថយន្តទាំង​ពីរគ្រឿង​ខាងលេី​ ដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុតែម្តង​ ៕

អត្ថបទដែលជាប់ទាក់ទង