លម្អិត ជុំវិញករណីប្លន់សម្លា..ប់ម្ចាស់ប្រ៊េន Lakamo

មានការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្ដាញសង្គម ក្រោយលោកឈួរ ឈុនហួរ ស្វាមីម្ចាស់ប្រ៊េន Lakamo បានបាត់បង់ជីវិត នៅក្នុងករណីប្លន់ក្នុងគេហដ្ឋាន ស្ថិតក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ។ យោងតាមការចេញផ្សាយសារព័ត៌មានក្នុងស្រុក Fresh New បានបញ្ជាក់ថា៖” ប្រហែលម៉ោង ១១ យប់ ជនដៃដល់បានផ្លោះរបងចូលផ្ទះវីឡាជនរងគ្រោះ ហើយយកកាំភ្លើងភ្ជង់អ្នកបើកបរនៅខាងក្រោម ដើម្បីឱ្យនាំជនដៃដល់ទៅបន្ទប់ជនរងគ្រោះ។ លុះពេលទៅដល់…

ស្នងការដ្ឋាននគរបាលខេត្តកំពតចាត់ទុកការកាត់តរូបភាពរបស់ ដួងចន្ទហៅយាយតយ ជាការប្រមា.ថធ្ងន់ធ្ងរ

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពតបានចាត់ទុកករណីការកាត់តរូបភាពរបស់អ្នកនាង ដួងចន្ទ ហៅយាយតយ ទៅលើរូបភាព «សេះសមុទ្រ» បាញ់ទឹកនៅខេត្តកំពតជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះការខិតខំប្រឹងប្រែងរបស់អភិបាលខេត្ត។ ទោះយ៉ាងណារូបភាពដែលមានកាត់តដាក់រូបយាយតយជំនួស «សេះសមុទ្រ» ត្រូវបានលុបចេញពីបណ្តាញសង្គមហើយ។ នៅថ្ងៃទី១០ ខែមេសា នៅលើបណ្តាញសង្គមរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត…

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប…

នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ…

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ ៥៦៦បណ្ណ ត្រូវ បាន ចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអូរព្រាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

នាថ្ងៃ ទី ៨ ខែ មេសា ឆ្នាំ ២០២៤ ក្រមវាលទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ ៥៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអូរព្រាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

គង់ សុខសែង ហៅ ដែន សូនី នឹងត្រូវបញ្ជូនទៅតុលាការ នៅរសៀលនេះហើយ

ភ្នំពេញ ៖ នគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបញ្ជូនខ្លួន ឈ្មោះ គង់ សុខសែង ហៅ ដែន សូនី ទៅតុលការ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ក្រោយបែកធ្លាយ វីដេអូ ប្រើប្រាស់ហិង្សា យ៉ាងព្រៃផ្សៃ លើនារីម្នាក់ កាលពីដើមខែធ្នូ ឆ្នាំ២០២៤។ ក្រោយពីសមត្ថកិច្ចបានកោះហៅ ឈ្មោះ គង់ សុខសែង ហៅ ដែន សូនី និងនារីរងគ្រោះ មកបំភ្លឺនៅមុខសមត្ថកិច្ចរួចហើយ ពួកគេទាំងពីរនាក់ បានសារភាព មិនមែនជាវិឌីអូ លេងសើច…

ផ្លូវតភ្ជាប់ កំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចរអិលបាក់ បានស្ថាបនាឡើងវិញហើយ នៅមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២៤ ក្នុងដំណើរនិវត្តទៅកាន់រាជធានីភ្នំពេញ បន្ទាប់ពីបំពេញបេសកកម្មការងាររយៈពេល ៣ថ្ងៃ តាមបណ្តាខេត្ត លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ ចុះត្រួតពិនិត្យគុណភាពសំណង់ផ្លូវតភ្ជាប់ កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានស្ថាបនារួចរាល់ជាស្ថាពរ បន្ទាប់ពីកំណាត់ផ្លូវប្រវែង ១៦៦ម៉ែត្រ…

ឆេះសាឡាងដែលដឹកអ្នកដំណើរជិត ១០០ នាក់ នៅថៃ ប៉ុន្តែមិនមានអ្នកស្លា.ប់ និងបាត់ខ្លួនឡើយ

បាងកក៖ សាឡាងដឹកអ្នកដំណើរ ដោយរួមមានជនជាតិថៃ និងបរទេសសរុបជិត ១០០ នាក់ បានឆាបឆេះ នៅកោះតៅក្នុងខេត្តស៊ូរ៉ាតថានី ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ ខណមនុស្សនៅលើនោះ រួមទាំងនាវិកទាំងអស់រួចផុតពីក្រោះថ្នាក់ ហើយមិនមានរបាយការណ៍ថាមានអ្នករបួសធ្ងន់អ្វីឡើយ។ លោក Pol Col Chokchai Sutthimek នាយរងសេនាធិការចម្រុះ បាននិយាយថា អគ្គីភ័យឆាបឆេះសាឡាង Ko Jaroen 2 ដែលបើកលើផ្លូវ Surat Thani-Koh Tao ចម្ងាយប្រហែល…

ប្រជាពលរដ្ឋម្នាក់ កម្លាំងបរិស្ថានដែលការពារដែនជម្រកសត្វព្រៃភ្នំសំកុស ឃាត់ខ្លួន

ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃទី០៣ មេសា ឆ្នំា២០២៤នេះ ប្រជាពលរដ្ឋម្នាក់ត្រូវកម្លាំងបរិស្ថានដែលការពារដែនជម្រកសត្វព្រៃភ្នំសំកុសឃាត់ខ្លួន ក្រោយពីរកឃើញជាក់ស្ដែងនូវទីតាំងដែលជននេះ បានកាប់រុករានព្រៃ រំលោភយកដីនៅតំបន់ភ្នំសំកុស ក្នុងដែនជម្រកសត្វព្រៃ ត្រង់ចំណុច «ភ្នំអូរបំពង់» ស្ថិតក្នុងភូមិសាស្ត្រ ភូមិភ្នំរៃ ឃុំតតោក ស្រុកសំឡូត ។ ពលរដ្ឋម្នាក់ ឈ្មោះយឿង សុភា ភេទប្រុស អាយុ៤២ឆ្នាំ…

ក្មេងទំនេីងសិស្សសាលាចំនួន២១នាក់ សមត្ថកិច្ចឃាត់ខ្លួនអប់រំ និងហៅអាណាព្យាបាលមកធានា

ភ្នំពេញ ៖ ក្មេងទំនេីងសិស្សសាលាចំនួន២១នាក់ បាននាំគ្នាគេចសាលា មិនរៀនសូត្រ ប្រមូលផ្ដុំគ្នានៅក្នុងតារាងបាល់ទាត់មួយកន្លែងក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការឃាត់ខ្លួនដេីម្បីសាកសួរ និងអប់រំណែនាំ។ ថ្មីនេះៗគេសង្កេតឃើញនៅវិទ្យាល័យវិទ្យាល័យជា ស៊ីម សាមគ្គី ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នា២០២៤…

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ណែនាំអោយ បន្តយកចិត្តទុកដាក់ព្រមទាំងចូលរួមគាំទ្រ និងអនុវត្តឱ្យបានម៉ត់ចត់ក្នុងការកែលម្អការ ជ្រើសរើសមន្ត្រីចូលបម្រើការងារ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ណែនាំអោយ បន្តយកចិត្តទុកដាក់ព្រមទាំងចូលរួមគាំទ្រ និងអនុវត្តឱ្យបានម៉ត់ចត់ក្នុងការកែលម្អការ ជ្រើសរើសមន្ត្រីចូលបម្រើការងារ ក្នុងរដ្ឋបាលសាធារណៈប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព តាមរយៈការរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការដែលរាជរដ្ឋាភិបាលបានផ្ដល់គោលការណ៍អនុញ្ញាត ផ្អែកលើ…