លម្អិត ជុំវិញករណីប្លន់សម្លា..ប់ម្ចាស់ប្រ៊េន Lakamo

មានការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្ដាញសង្គម ក្រោយលោកឈួរ ឈុនហួរ ស្វាមីម្ចាស់ប្រ៊េន Lakamo បានបាត់បង់ជីវិត នៅក្នុងករណីប្លន់ក្នុងគេហដ្ឋាន ស្ថិតក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ។

យោងតាមការចេញផ្សាយសារព័ត៌មានក្នុងស្រុក Fresh New បានបញ្ជាក់ថា៖” ប្រហែលម៉ោង ១១ យប់ ជនដៃដល់បានផ្លោះរបងចូលផ្ទះវីឡាជនរងគ្រោះ ហើយយកកាំភ្លើងភ្ជង់អ្នកបើកបរនៅខាងក្រោម ដើម្បីឱ្យនាំជនដៃដល់ទៅបន្ទប់ជនរងគ្រោះ។ លុះពេលទៅដល់ ជនដៃដល់បានធ្វើសកម្មភាពគំរាមមនុស្សនៅក្នុងផ្ទះ និង លោក ឈួរ ឈុនហួរ ស្វាមីម្ចាស់ផលិតផល Lakamo ហើយក៏បាញ់លោកមួយគ្រាប់ចំក្បាលផ្នែកខាងក្រោយ បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗតែម្ដង។

ក្រោយបាញ់សម្លាប់បុរសជាម្ចាស់ផ្ទះ តាមប្រភពបានបញ្ជាក់ថា ជនដៃដល់បានជំរិតឱ្យជនរងគ្រោះយកលុយមកប្រគល់ឱ្យខ្លួនចំនួន ២០ ម៉ឺនដុល្លារ ខណៈការធ្វើសកម្មភាពរបស់ជនដៃដល់ គឺស្ថិតនៅក្នុងផ្ទះជនរងគ្រោះ បានបន្ដរហូតដល់ព្រឹកម៉ោងប្រមាណ ៧ ថ្ងៃទី ១១ ខែមេសា ទើបហេតុការណ៍នេះបានដឹងដល់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ចេញទៅអន្ដរាគមន៍ និង បង្ក្រាបជនដៃដល់ ស្របពេលដែលពេលឃើញកម្លាំងអាវុធហត្ថទៅដល់ និង កំពុងឡោមព័ទ្ធផ្ទះនោះ ជនដៃដល់ទំនងអស់ផ្លូវដើម្បីតស៊ូក៏បាញ់សម្លាប់ខ្លួនឯងតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរមនុស្ស១២ ជុំវិញករណីប្លន់សម្លាប់នេះ៕

អត្ថបទដែលជាប់ទាក់ទង