រថយន្តយីឌុបដឹកឈើគ្មានច្បាប់អនុញ្ញាត ត្រូវបាន ឯកឧត្តម ទី សុវណ្ណថាល់ ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត បញ្ជាអោយកម្លាំងចម្រុះបង្ក្រាប.!

ព្រះវិហារ: រថយន្តយីឌុបដឹកឈើដោយខុសច្បាប់
1គ្រឿង ដឹកឈើអាប្រភេទលេខ2បង្កប់ឈើតាប់
ដឹកចេញពីតំបន់ក្បាលដំរី ស្ថិតក្នុងស្រម៉ោច ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីវេលា
ម៉ោង10ព្រឹក ថ្ងៃទី3ខែវិច្ឆិការ ឆ្នាំ2021 ។

រថយន្តដឹកឈើខាងលើ ម៉ាកហុីយ៉ាន់ដាយ ពាក់ផ្លាកលេខ កំពង់ចាម 3A4441 ដឹកឈើពេញបឹប
ត្រូវបានឯកឧត្តម ទី សុវណ្ណថាល់ ព្រះរាជអាជ្ញាអម
សាលាដំបូងខេត្តព្រះវិហារ បញ្ជាកម្លាំងចម្រុះបង្ក្រាប វត្ថុតាងមានរថយន្តនឹងឈើត្រូវបាននាំយក
មករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ដើម្បីចាត់ការបន្តទៅតាមច្បាប់ ។

យោងតាមប្រភពពត័មាន បានអោយដឹងថា រថយន្ត
ដឹកឈើខាងលើ បានយកឈ្មោះ លោក វុធ សាវី
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ មក
កាង ដើម្បីរួចផុតពីការបង្ក្រាប ។
លោក វុធ សាវី បានអោយដឹងថា លោកមិនដែល
មានប្រវត្តទៅកាងបទល្មើសដឹកឈើដោយខុស
ច្បាប់លើយ ។

ជាទូរទៅការដឹកឈើរបស់មេឈ្មួញធំៗ ពួកគេតែង
តែយកឈ្មោះអ្នកមានអំណាចមកកាងថា ជាឈើ
របស់លោកធំនេះលោកធំនោះ ម្តងនេះអស់លក្ខ័
ដោយសាឯកឧត្តម ទី សុវណ្ណថាល់ ។

ឯកឧត្តម ទី សុវណ្ណថាល់ បានអោយដឹងថា ឯកឧត្ត
មពិតជាបញ្ជាអោយកម្លាំងចម្រុះបង្ក្រាបរថយន្តដឹក
ឈើខាងលើពិតប្រាកដមែន ទោះរថយន្តដឹកឈើ
នោះជារបស់លោកធំណាក៍ដោយ អោយតែខុស
ច្បាប់ ដាច់ខាតត្រូវតែបង្ក្រាបមិនលើកលែងលើយ

មហាជនតែងតែមានចម្ងល់ថា រថយន្តយីឌុបដឹក
ឈើដោយខុសច្បាប់ ចេញពីស្រុកជាំក្សាន្ត ហេតុ
អីសមត្ថកិច្ចជំនាញ រួមទាំងសមត្ថកិច្ចផ្សេងៗទៀត
រាប់សិបស្ថាបន័មិនដែលបង្ក្រាបបានម្តងណាសោះ
ឬមួយមានអ្វីលាក់បាំងនៅពីក្រោយការដឹកជញ្ជូន
ឈើដោយខុសច្បាប់នេះ ។

លោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះ
វិហារ មិនអាចសុំការអធិប្បាយបានលើកនៅល្ងាច
ថ្ងៃនេះ ។ អត្ថបទនិងរូបភាពដោយ កញ្ញា ឆៅ សុខុំ

អត្ថបទដែលជាប់ទាក់ទង