បទល្មេីសព្រៃឈេីកំពុងកេីតឡេីងពេញបន្ទុក ក្នុងស្រុករវៀង នៃខេត្តព្រះវិហារ សកម្មភាពកាប់បំផ្លាញព្រៃឈេីក្នុងតំបន់ស្នូលព្រៃឡង់និងធ្វេីការដឹកជញ្ជូនឈេី តាមគោយន្តកន្រ្តៃរាប់សិបគ្រឿងជាហេតុនាំឲ្យក្រុមហ៊ុន( ភីអិនធីPNT )ត្រូវបានគេចោទថា ឈរចាំប្រមូលទិញដឹកជញ្ជូនឈេីចូលក្រុមហ៊ុនដោយខុសច្បាប់

 

ខេត្តព្រះវិហារៈ ក្រុមហ៊ុន (ភីអិនធី PNT)ត្រូវបានគេចោទថា ធ្វើអាជីវកម្មព្រៃឈើដោយខុសច្បាប់ ជ្រកក្រោមស្លាក ឧកញ៉ា ឡេង ឫទ្ធី និង លោក ដួង ស្រួច នេះបើតាមសំដីរបស់ប្រជាពលរដ្ឋក្នុងស្រុក។

ក្រុមហ៊ុន (ភីអិនធីPNTco.,ltd) នេះ បានបោះទីតាំងនៅភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ នឹងត្រូវបានគេសង្កេតឃើញសកម្មភាពកាប់បំផ្លាញព្រៃឈេី និងធ្វេីការដឹកជញ្ជូនឈើក្នុងតំបន់ស្នូលព្រៃឡង់ តាមរយៈគោរយន្តកន្ត្រៃរាប់សិបគ្រឿងចូលទៅកាន់ក្រុមហ៊ុន (ភីអិនធីPNT)ដែលមានមេការឈ្មួញឈេីជេីងខ្លាំងឈ្មោះ ចាប សារ៉ន បានធ្វេីការដឹកជញ្ជូនឈេីដូចគេហែរកឋិន ចូលក្រុមហ៊ុន ។

តាមប្រភពពីសហគមនព្រៃឈើបញ្ជាក់ថា តាមដេប៉ូ គេសង្កេតឃើញ លោក សយ សុផល ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន(ភីអិនធី PNT )និងមេការធ្វើសកម្មភាពដឹកជញ្ជូនឈើ ជារឿយៗ និង គ្មានអាជ្ញាធរណា ហ៊ានចេញមុខ បង្ក្រាបឡើយព្រោះតែផលប្រយោជន៍របស់ពួកគេ។

សមាជិកបណ្តាញសហគមន៍ព្រៃឡង់ បានខ្សឹបប្រាប់ឲ្យដឹងថា ក្រុមការងាររបស់លោកបានរកឃើញក្រុមអ្នកកាប់បំផ្លាញ ព្រៃឈើជាច្រើននាក់ និង បោះជំរុំលួចកាប់បំផ្លាញឈើ និងអារជ្រៀកឈើជាច្រើនទីតាំងនៅចំណុចក្បែៗតំបន់ស្នូលព្រៃឡង់។ ក្រោយពីធ្វេីការសាកសួរ ក្រុមអ្នកកាប់ឈើទាំងនោះ ពួកគេអះអាងថា ដឹកជញ្ជូនឈេីយកទៅលក់ឲ្យក្រុមហ៊ុន (ភីអិនធីPNT) របស់លោក សយ សុផល ដែលមានទំនាក់ទំនងជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត។

លោកបានបញ្ជាក់បន្ថែមថា អ្នកគ្រប់គ្រងផ្នែកប្រមូលកាកសំណល់របស់ក្រុមហ៊ុន(ភីអិនធីPNT)គឺឈ្មោះ ចាប សារ៉ន ជាមេកាក្រុមហ៊ុននិងជាអ្នកគៀងគរប្រជាពលរដ្ឋយកគោយន្តកន្រ្តៃរាប់សិបគ្រឿងដឹកឈើស៊ីឈ្នួលចូលទៅកាន់ក្រុមហ៊ុន(ភីអិនធីPNT)។

កាលពីពេលថ្មីៗនេះ អំឡុងខែមេសា ឆ្នាំ ២០២២កន្លងទៅនេះ សកម្មជនព្រៃឈើ និងបណ្ដាញសហគមន៍ព្រៃឡង់បានឆ្មក់ធ្វើសកម្មភាពចុះល្បាត ប្រទះឃើញ ក្រុមកម្មករជាច្រើននាក់ កំពុងកាប់បំផ្លាញព្រៃឈើ និងអារជ្រៀកឈើជាច្រេីនប្រភេទ រួមមាន:ប្រភេទឈើគ្រឿងផ្ទះ ជាច្រើនទីតាំងនៅចំណុចបុស្សរាំង ជ្រាប់ក្បាលដំរី ស្រែកណ្ដាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោទ ប្រាសាទគោល ព្រៃស្រឡៅ និងចំណុចស្រែតាង៉ុត និងទីតាំងផ្សេងៗទៀតជាច្រេីនកន្លែង។

ឈើទាំងនោះ ត្រូវបានគេដឹកជញ្ជូនចូលទៅលក់ឲ្យក្រុមហ៊ុន (ភីអិនធីPNTco.,ltd) ហើយត្រូវបានគេបំឡែងទៅជាឈើស្របច្បាប់ដឹកជញ្ជូនតាមរថយន្តយីឌុប រថយន្តវេរ1ទៅលក់ចែកចាយតាមបណ្ដាខេត្តនានាទៀត និងតាមដេប៉ូឈើផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា: កាលពីយប់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២ ម្សិលមិញនេះ ក្រុមហ៊ុនPNT បានធ្វេីការដឹកជញ្ជូនឈេីចំនូន៤គ្រឿង ដោយរថយន្តយីឌុបចេញពីចំណុចចំការកៅស៊ូ ។

លោក តូច សុភី នាយកដែនព្រៃឡង់ បានអោយដឹង
ថា ទីតាំងរបស់ក្រុមហ៊ុន PNT COLTD នៅក្រៅ
ដែនសមត្ថកិច្ចរបស់លោក ចំណែកការចូលទៅកាប់
ឈើនៅក្នុងដែនព្រៃឡង់ កម្លាំងរបស់លោកកំពង់
តាមប្រម៉ាញ់ ចំពោះរថយន្តដឹកឈើចំនួន4គ្រឿង
ចេញពីក្រុមហ៊ុនPNT កាលពីថ្ងៃ18ខែឧសភា បាន
បើកចូលដល់ទឹកដីស្រុកសណ្តាន់ ខេត្តកំពង់ធំ កម្លាំង
របស់លោកមិនអាចបង្ក្រាបបានទេ ។

លោក នួន សុខុម បានអោយដឹងថា ករណីខាងលើ
លោកក្តាប់មិនបានដែរ ដោយសាដែនព្រៃឡង់ជា
ដែនសមត្ថកិច្ចរបស់បរិស្ថាន តែលោកបានទទួល
ស្គាល់ថា បានហែក ប៉េសេរ (P C ) អោយក្រុមហ៊ុន
ពិតប្រាកដមែន ។

លោក ចាប រ៉ន តំណាងក្រុមហ៊ុន PNT មិនអាចទំនាក់ទំនងសុំការបកស្រាយបំភ្លឺបានទេ ករណីខាងលើ
នេះ ។

ពាក់ពន្ឋ័បទល្មើសប្រមូលឈើក្រៅដែនរង្វង់ដីសម្ប
ទាន់ដឹកចូលក្រុមហ៊ុន ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់
នឹងនេសាទ គួបើកការស៉ើបអង្កេតអោយបានសុីជម្រៅ ដោយហេតុថា ព្រៃឈើនៅក្នុងដែនដីសម្ប
ទានសេដ្ឋកិច្ចបានអស់ឈើកាប់ជាច្រើនឆ្នាំមកហើយ
ជាមួយគ្នានោះផងដែរ មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹង
នេសាទខេត្តព្រះវិហារ ខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិ
ហារ ត្រូវត្រួតពិនិត្យមើលអោយបានច្បាស់លាស់
ពីប្រភពឈើដែលក្រុមហ៊ុនដឹកចូលក្រុមហ៊ុនយកអារ
នឹងលើងឡានបានឈើមកពីណាអោយប្រាកដ ។

ដោយ ឆៅ សុខុំ

អត្ថបទដែលជាប់ទាក់ទង