នគរបាលជំនាញបន្តចុះធ្វើការណែនាំដល់ ក្រុមយុវជន យុវតី និងកន្លែងដែលមានលក់ប្រភេទ SISHA និង E-Cigaretteឱ្យយល់ដឹងពីប្រភេទសារធាតុញៀនថ្មី ធ្វើឱ្យប៉ះពាល់សុខភាព ធ្ងន់ធ្ងរ!

បន្ទាយមានជ័យ៖ កម្លាំងនគបាកជំនាញនៅយប់ថ្ងៃ អង្គារ ៦រោច ខែ អាសាឍ ឆ្នាំ ខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២២នេះដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យនឹង លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជារផ្ទាល់កម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះណែនាំដល់ក្រុម យុវជន យុវតី និងកន្លែងដែលមានលក់ប្រភេទ SISHA និង E-Cigarette ហាមដាច់ខាតមិនអោយជក់បារីប្រភេទនិងហាមទាំងអ្នកលក់បារីប្រភេទនឹងផងដែរនៅក្នុងក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដឹកនាំកម្លាំងចុះធ្វើការនៅពេលរាត្រីដោយ

លោកវរសេនីយ៍ទោ កែវ ដុល អធិការរង ទទួលផែននគរបាលប្រឆាំងគ្រឿងញៀននិងលោកវរសេនីយ៍ត្រី ស៊ាសៅឌី អធិការរង ជំនួយការផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបែកដឹកនាំកម្លាំងចុះធ្វើការនៅពេលរាត្រីណែនាំដល់ក្រុម យុវជន យុវតី និងកន្លែងដែលមានលក់ប្រភេទ SISHA និង E-Cigaretteឱ្យយល់ដឹងពីប្រភេទសារធាតុញៀនថ្មី ដែលធ្វើឱ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរជាងបារី អាជ្ញាធរសមត្ថកិច្ចមិនអនុញ្ញាតិឱ្យប្រើប្រាស់បើនៅតែប្រើប្រាស់និងដាក់លក់បារីប្រភេទហ្នឹងទៀតចាក់វិធានការតាមផ្លូវច្បាប់ នឹងដើរល្បាតការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋនិងបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ។

អត្ថបទដែលជាប់ទាក់ទង