មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ​ ធ្វេីការច្រានចោលទាំងស្រុង​ នូវព័ត៌មាន​ ដែលពាក់ព័ន្ធនិងការយកលុយចំនួន​ ១៥០០០ដុល្លារ​ ដើម្បីបញ្ជូលឈ្មោះមន្ត្រីជាប់កិច្ចសន្យាទៅជាក្របខ័ណ្ឌរដ្ឋ

ក្រោយពីមានការប្រតិកម្មពីសំណាក់ក្រសួងសុខាភិបាល​ រដ្ឋបាលខេត្តបន្ទាយមានជ័យ​ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ​ អូឌីស្រុកម៉ាឡៃរួចមក​ អ្នកព័ត៌មានយើង​ បានចុះស៊ើបអង្កេត​ និងស្រាវជ្រាវ​ រកការពិតឃើញថា​ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ​ មិនមានការពាក់ព័ន្ធនិងការយកលុយចំនួន​ ១៥០០០ដុល្លារ​ ដើម្បីបញ្ជូលឈ្មោះមន្ត្រីជាប់កិច្ចសន្យាទៅជាក្របខ័ណ្ឌរដ្ឋនៃក្រសួងសុខាភិបាលនោះទេ។​

ចំពោះការបែកធ្លាយថា​ មន្ទីរសុខាភិបាលខេត្តបន្ទាយជ័យ​ កំណត់អោយយកលុយចំនួន​ ១៥០០០ដុល្លារ​ ពីមន្ត្រីជាប់កិច្ចសន្យា​ និងមន្ត្រីជួមុខប្រយុទ្ធប្រឆាំងនិងជំងឺកូវិដ១៩​ ក្នុងមួយនាក់​ ១៥០០០ដុល្លារនោះ​ វាគ្រាន់តែជាពាក្យសម្តីឮតៗគ្នាតែប៉ុណ្ណោះ​ វាមិនមានកាពិតទេ។​ ក្នុងនោះ​ លោក​ ចំរើន សែ​ ប្រធានការិយាល័យស្រុកប្រតិបត្តិម៉ាឡៃ​ ដែលរងការចោទនោះ​ បានប្រាប់សារព័ត៌មានថា​ លោកពុំបាធ្វើបែបនោះឡើយ។​ សពថ្ងៃនេះ​ លោករវល់តែប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩​ ពុំមានណាសម្រាកឡើយ។​ រីឯសារសម្លេងដែលបែកធ្លាយថា​ មានការសូកប៉ាន់នោះ​ វាមិនពិតឡើយ​ គ្រាន់តែជាសារអនាមឹកប៉ុណ្ណោះ​ សូមសាធារណជន​ កុំមានការភ័ណស្រឡំអោយសោះ​ ពីព្រោះសារសម្លេងនេះ​ អ្នកព័ត៌មានយើង​ ចង់ដឹងការពិត​ បែរជាគេចវេសទៅវិញ។

ទោះយ៉ាងណាក៏ដោយ​ ជុំវិញករណីខាងលើនេះ​ លោកស្រី ឱ​ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល​ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ​ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ អូឌី ស្រុកម៉ាឡៃ​ បានធ្វើការច្រានចោលទាំងស្រុង​ នូវការចោទប្រកាន់ខាងលើ។​ មិនតែប៉ុណ្ណោះ​ លោក ឡេ ចន្ទសង្វាត​ ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ​ លោកយកចិត្តទុកដាក់យ៉ាងខ្លាំង​ ចំពោះមន្ត្រីនៅតាមមណ្ឌុលសុខភាពនាៗរបស់ស្រុក​ នៅក្នុងខេត្តបន្ទាយមានជ័យ​ គឺគិតគូរដូចគ្នា​ មិនថាមន្ត្រីជាប់កិច្ចសន្យា​ ឬក្របខ័ណ្ឌរដ្ឋឡើយ។

មិនតែប៉ុណ្ណោះ​ លោកក៏បានប្រគល់រថយន្តសេរីទំនើបមួយគ្រឿង​ ជូនទៅដល់ការិយាល័យស្រុកប្រតិបត្តិម៉ាឡៃផងដែរ​ ដើម្បីងាយស្រួលក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩​ និងជួយសម្របសម្រួលដល់ការដឹកជញ្ជួនដល់ប្រជាពរដ្ឋនៅក្នុងស្រុងម៉ាឡៃផងដែរ​ មិនគួណាមានរឿងរបែបហ្នឹងកើតឡើងសោះ​ លោកសុំច្រានចោលទាំងស្រុង​ ៕

អត្ថបទដែលជាប់ទាក់ទង