លេចមុខមេឆ្នោតល្បីម្នាក់ទៀតហើយ​ នៅខេត្តកំពង់ចាមដែល មានរហស្សនាម មេលាភ 789

កំពង់ចាម​ ៖​ មេឆ្នោតល្បីឈ្មោះមិនខ្លាចអ្នកណាទាំងអស់​ នៅខេត្តកំពង់ចាម ដែលគេស្គាល់ថា ឈ្មោះ​ និត ហៅក្រៅ បងខ្លា ឬ​ មេលាភ ជេីងខ្លាំងនៅកំពង់ចាម គា្មនអ្នកណាហ៊ានប៉ះ ព្រមទាំងដេីរនិយាយថា មេប៉ូលីសខេត្ត មេបេអឹមខេត្ត ព្រះរាជអាជ្ញា និងអភិបាលខេត្ត បុគ្គលនេះ ជួបអស់ហេីយ ដូច្នេះគ្មានអ្នកណាហ៊ានបង្ក្រាបល្បែងឆ្នោតវៀតណាមខុសច្បាប់​ ដែលមាននិមិត្តសញ្ញា លាភ 789 ។

គួរបញ្ជាក់ថា​ បច្ចុប្បន្ននេះ​ ល្បែងស៊ីសងខុសច្បាប់​ជាច្រេីន ត្រូវបានសមត្ថកិច្ចក្នុងខេត្តកំពង់ចាម​ បានធ្វើការបង្ក្រាបជាហូរហែ។ ដោយឡែក​ គេនៅតែមិនទាន់ឃើញមានសមត្ថកិច្ចណា​ ហ៊ានបង្រ្កាបបុគ្គលខាងនេះនៅឡើយទេ។

ប្រសិនបេីពាក្យសំដីខាងលើនេះ ជាការពិតចេញពីមាត់លោក និត ហៅ បងខ្លា ឬ បងលាភ គឺជាការពិតមែននោះ វាពិតជាធ្វើឲ្យមានការប៉ះពាល់ដល់មន្ត្រីថ្នាក់ដឹកនាំ ខ្លាំងណាស់ ដែលខ្លួនជាមេល្បែងឆ្នោតខុសច្បាប់ហើយ បែជាយកឈ្មោះអ្នកអនុវត្តច្បាប់​ មកការពារខ្លួន និងបង្ហាញឥទ្ធិពលរបស់ខ្លួនដែលប្រព្រឹត្តខុសច្បាប់ដូច្នេះ។

ជុំវិញនៅព័ត៌មាននេះ​ ភ្នាក់ងាររបស់យើងខ្ញុំ​ នឹងធ្វើការសាកសួរព័ត៌មានបន្ថែម​ ពីលោកស្នងការខេត្តកំពង់ចាម និងលោកមេបញ្ជាការខេត្ត ថាតើដូចដែលពាក្យរបស់លោក លាភ នេះនិយាយដែលឬទេ? ហើយភ្នាក់ងាររបស់យើង​ នឹងរងចាំការបកស្រាយពីលោក និត ហៅ​ បងខ្លា ឬ​ មេលាភ និងអ្នកពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ​ ៕

អត្ថបទដែលជាប់ទាក់ទង