លោក​ មុឹង យូឡេង​ ប្រធានមន្ទីរសាធារណៈការ​ និងដឹកជញ្ជូនខេត្តកណ្តាល​ មិនខ្វល់ពីផ្លូវខូចជាច្រើនកន្លែង​ ដែលបង្កឲ្យប្រជាពលរដ្ឋលំបាកធ្វើដំណើរ

ខេត្តកណ្តាល​ ៖ បើតាមការរិះគន់ចំៗរបស់ប្រជាពលរដ្ឋក្រុងតាខ្មៅ​ និងមហាជនថា​ លោក​ មុឹង យូឡេង មានភាពកម្សោយ​ ដោយមិនខ្វល់ពីទុក្ខលំបាករបស់ពលរដ្ឋ​ និងមហាជន​ ដែលបានធ្វើដំណើរឆ្លងកាត់លើផ្លូវជាច្រើនកន្លែងនោះថា​ មានការលំបាកយ៉ាងខ្លាំង​ ដោយសារផ្លូវនេះបានរងការខូចខាតជាជង្ហុកធំតូចស្ទើរប្រែរក្លាយពីផ្លូវកៅស៊ូទៅជាផ្លូវដីទៅវិញហើយ។ជាពិសេសផ្លូវលេខ១១៣/លេខ១១៨ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ហើយផ្លូវដែលរងការខូចខាត់នេះមានប្រមាណពី១០០ម/ទៅ២០០មតែប៉ុណ្ណោះ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅតាមដងផ្លូវនេះដោយមិនឲ្យបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថាៈផ្លូវទាំង២ខ្សែនេះរងការខូចខាតជាច្រើនឆ្នាំមកហើយតែមិនដែលឃើញអាជ្ញាធរក្រុងឬមន្ទីរជំនាញយកចិត្តទុក្ខដាក់ចុះពិនិត្យធ្វើការស្ថាបនាឬជួសជុលផ្លូវនេះបានម្តងណាឡើយ។ហើយសព្វថ្ងៃនេះប្រជាពលរដ្ឋនឹងមហាជនបានលើកឡើងនឹងសួរថាៈ(ហេតុអ្វី)បានជាលោកមុឹង យូឡេងប្រធានមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តកណ្តាលមើលរំលង មិនមានចំណាត់ការជួសជុលផ្លូវ ដើម្បីឲ្យប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅធ្វើដំណើរឆ្លងកាតលើផ្លូវនេះបានស្រួលផងទាន់។ប្រជាពលរដ្ឋក្រុងតាខ្មៅនឹងមហាជនសូមសំណូមពរយ៉ាងទទូចដល់ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការនឹងដឹកជញ្ជូនមេត្តាក្រលេចមើលនឹងចាត់កម្លាំងជំនាញពិសេសៗចុះពិនិត្យសាវជ្រាវពីភាពកម្សោយរបស់លោកមុឹង យូឡេងប្រធានមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តកណ្តាលជាបន្ទាន់ផងទាន។
ពាក់ពន្ធការរិះគន់ខាងលើនេះអ្នកយកពត័មាន gm news ប្រចាំខេត្តកណ្តាល យើងបានធ្វើការទំនាក់ទំនងដើម្បីសុំការបកស្រាយបំភ្លឺ ពីលោកមុឹង យូឡេង មិនបាននោះទេដោយសារប្រពន្ធ័ទូរសព្ទ័របស់លោកមិនអាចទាក់ទងបានឡើយ(012767471)រាយការណ៍ពីខេត្តកណ្តាល។
អត្ថបទ​ និងរូបភាព​ ដោយ សភារាជ

អត្ថបទដែលជាប់ទាក់ទង