ទើបតែ​សម្រាលកូន​ប៉ុន្មាន​ថ្ងៃ​សោះ គង់ ចាន់​ស្រី​មុំ តុបតែង​ខ្លួន​ឡើង​ខ្ញង់

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​រូប​ស្រស់ គង់ ចាន់​ស្រី​មុំ គិត​មក​ដល់​ត្រឹម​ថ្ងៃនេះ សម្រាល​កូនស្រី​ដំបូង​បាន​ប្រមាណ​ជា​៧​ថ្ងៃ​ហើយ​។ អ្វី​ដែល​ធ្វើ​ឱ្យ​គេ​ចាប់អារម្មណ៍​នោះ គឺ​ក្រោយ​ពី​សម្រាល​កូនស្រី​ហើយ គេ​បាន​សម្គាល់​ឃើញ​តារា​សម្តែង​រូប​នេះ នៅ​តែ​មាន​សម្រស់​ស្រស់​ស្អាត និង​មានការ​តុបតែង​ខ្លួន​ខ្ញង់​ស្ទើរ​មិនដឹង​ថា​នាង​សរសៃ​ខ្ចី​ឡើយ​។

ពេល​នេះ គង់ ចាន់​ស្រី​មុំ និង​កូនស្រី គឹ​ម សីហ៍​មរកត មាន​សុខភាព​ល្អជា​ធម្មតា ហើយ​ពួក​គេ​នឹង​ចាក​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ទី ១៣ នេះ​។ អ្វី​ដែល​កត់សម្គាល់​នោះ គ្រាន់តែ គង់ ចាន់​ស្រី​មុំ សម្រាលកូន​ភ្លាម​គេ​សង្កេត​ឃើញ​មិត្តភក្តិ​ក្នុង​សិល្បៈ ក៏​ដូច​ជា​អ្នកគាំទ្រ​បាន​សម្តែង​ការ​ត្រេកអរ​រំភើប​ជំនួស​នាង​។

ក្នុង​នោះ​អ្នកសិល្បៈ​ជា​ច្រើន​បាន​ទៅ​សួរសុខទុក្ខ​តារា​រូប​នេះ​ដល់​មន្ទីរពេទ្យ​ថែម​ទៀត ដែល​កាន់តែ​ធ្វើ​ឱ្យ គង់ ចាន់​ស្រី​មុំ និង​ស្វាមី​រំភើប​ចិត្តជា​ខ្លាំង​។ អ្វី​ដែល​កត់សម្គាល់​ទើប​សម្រាលកូន​សោះ តែ​គេ​សម្គាល់​ឃើញ គង់ ចាន់​ស្រី​មុំ នៅ​តែ​មាន​រូប​សម្រស់​ស្រស់​ស្អាត និង​មានការ​តុបតែង​ខ្លួន​ខ្ញង់​សម​នឹង​មហាជន​ដាក់​ងារ​ថា ជា​អ្នក​ម្តាយ​ហា​យ​សូរ​ពិតមែន​។ មាន​មិត្ត​នារី​មិន​តិច​ទេ ដែល​ប្រាថ្នា​ចង់បាន​ជីវិត​គូ​មានសំណាង​ដូច គង់ ចាន់​ស្រី​មុំ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គង់ ចាន់​ស្រី​មុំ បាន​សម្រាលកូន​ដោយ​ការ​វះកាត់ កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា នៅ​វេលា​ម៉ោង​០៧ និង​៣៧​នាទី នៅ​មន្ទីរពេទ្យ​ចិ​ត្រា​។ បើ​តាម គង់ ចាន់​ស្រី​មុំ បាន​ប្រាប់​ឱ្យ​ដឹង​ថា ឈ្មោះ​កូនស្រី​របស់​នាង គឺ​សម្តេច​សង្ឃ ប៊ូ​គ្រី ជា​អ្នក​ដាក់​ឱ្យ​៕

អត្ថបទដែលជាប់ទាក់ទង