លោក លន់ សុភាព អភិបាលខេត្តស្តីទីអញ្ជើញជាអធិបតីភាពក្នុងពិធី ចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើកទី ៣

ខេត្តរតនគិរី÷ នារាត្រីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ លោក លន់ សុភាព អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើកទី៣ ដើម្បីអបអរសាទរ ខួបទី៦០ នៃទំនាក់ទំនងចំណងការទូតកម្ពុជា-ចិន ដែលរៀបចំដោយ ស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វិទ្យមិត្តភាពកម្ពុជា-ចិន ។

ពិធីនេះរៀបចំធ្វើឡើងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដោយមានដាក់បញ្ចាំងភាពយន្តល្បីៗរបស់កម្ពុជា និងចិន ។

មានប្រសាសន៍បើកការបញ្ជាំងភាពយន្តកម្ពុជា-ចននាឱកាសនេះលោក លន់ សុភាព មានប្រសាសន៍ថា ការចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើមលើកទី៣នេះ គឺធ្វើ ឡើងក្នុងគោលបំណងដើម្បីអបអរសាទរខួបលើកទី៦០ នៃចំណងការទូតរវាងកម្ពុជា-ចិន ស្របតាមបរិបទនៃទំនាក់ទំនងកម្ពុជា-ចិន កាន់តែប្រសើរឡើងក្នុងភាពជាដៃគូរដ៏ល្អមិន អាចខ្វះបានតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នហើយជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិ ល្អប្រសើរលើគ្រប់វិស័យ ជាពិសេសលើផ្នែកវប្បធម៌ និងសិល្បះភាពយន្តដែលជាការ ជម្រុញ ការផ្លាស់ប្តូរបទពិសោធន៍លលើវិស័យភាពយន្តរវាងប្រទេសទាំង២ អោយកាន់តែ ស៊ីជម្រៅថែមមួយកម្រិតទៀត ។

ហើយនេះក៏ជាការឆ្លើយតបទៅនិងបំណងប្រាថ្នារបសរាជ រដ្ឋាភិបាលកម្ពុជាដែលបានកំពុងជម្រុញលើកទឹកចិត្តអោយផលិតភាពយន្តក្នុងស្រុក បង្កើនស្នាដៃផលិតភាពយន្តប្រកបដោយគុណភាពស្របតាមការវិវឌ្ឍន៍នៃបច្ចេកវិទ្យា និង ការប្រកួតប្រជែង ។

លោកអភិបាលខេត្តស្តីទីបានវាយតម្លៃខ្ពស់ចំពោកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូត សាធារណរដ្ឋប្រជាមានិតចិនដែលបានខិតខំផលិត និងរៀបចំពិធីចាក់បញ្ចាំងភាពយន្ត ចល័តនេះឡើងដែលវាមិនត្រឹមតែជាការអបអរសាទរចំណងការទូតប៉ុណ្ណោះទេ តែក៏ដើម្បី អោយប្រជាពលរដ្ឋក្នុងខេត្តរតនគិរីបានសិក្សាអំពីវប្បធម៌ប្រពៃណី ប្រវត្តិសាស្រ្ត និងស្ថាន ភាពបច្ចុប្បន្នរបស់ប្រទេសចិនផងដែរ ។

សូមបញ្ជាក់ថា កម្ពុជានិងចិនបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៥៨ បន្ទាប់ពីជំនួបទ្វេភាគីលើកទី១ រវាងព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងឯកឧត្តម ជូ អេន ឡាយ អតីតនាយករដ្ឋមន្រ្តី ចិនក្នុងអំឡុងពេលចូលរួមសន្និសីទទីក្រុងបានឌុង នៅខែមេសា ឆ្នាំ ១៩៥៥ នៅប្រទេស ឥណ្តូនេស៊ី ៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង