អបអរសាទរ! ក្រោយពីមានទីផ្សារខ្លាំងធ្វើឱ្យតារាចម្រៀង ចាន់ សម័យ បង្កើតមុខរបរថ្មីមួយទៀតហើយ

ភ្នំពេញ៖  ក្រោយមានការជ្រោមជ្រែងពីសំណាក់សម្តេចតេជោ ហ៊ុន សែន, ឧកញ៉ា ឡេង ណាវ៉ាត្រា និងសមាគមសិល្បៈមក ធ្វើឲ្យជីវិតរបស់តារាចម្រៀងម្ចាស់បទ «មិនស្រលាញ់អូនមិនបាន» ចាន់ សម័យ អាចឈានជើងចេញផុតពីភាពលំបាកចូលប្រឡូកក្នុងវិស័យសិល្បៈពេញ ដៃពេញជើងវិញ និងប្រមែប្រមូលលុយបន្តិចបន្តួចបង្កើតជាមុខរបរមួយទៀតសម្រាប់ប្រពន្ធ។

របរថ្មីដែលទើបនឹងចាប់ផ្តើមកាលពីពេលប៉ុន្មានថ្ងៃមកនេះ ត្រូវបានលោក ចាន់ សម័យ ប្រាប់ថា «លក់ខោរអាវកីឡា» ប៉ុន្តែលោកមិនបានបញ្ជាក់ថានៅទីណានោះទេ ព្រោះតែលោកជាប់រវល់នឹងការថតឈុតកីឡា​ជាច្រើនសម្រាប់ផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក។

ឥឡូវលោក ចាន់ សម័យ មានភាពកក់ក្តៅជាមួយប្រពន្ធ និងកូន ៥នាក់ក្នុងបន្ទុក ដែលសម្តេចតេជោឧបត្ថម្ភលុយសម្រាប់ធ្វើផ្ទះ និងឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភដីមួយកន្លែងស្រាប់សាងសង់ផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង