មតិសាធារណៈជន ស្នើរឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋ បង្កើនការទប់ស្កាត់ ការកាប់ទន្រ្ទានព្រៃឈើ​របស់រដ្ឋ យកដីធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន

ខេត្ត​បន្ទាយមានជ័យ៖ឯកឧត្តម​ អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលើក​ឡើងថា ការបាត់ប​ង់នូវធនធាន​ព្រៃឈើ គឺជាការបាត់​បង់គ្រប់យ៉ាង​សម្រាប់មនុស្ស សត្វ និង​ធម្មជាតិ​ គ្រោះ​រាំងស្ងួត បម្រែ​បម្រួ​លអាកាសធាតុ ភ្លើងឆេះព្រៃ ខ្យល់កន្ត្រាក់ ទឹកជំនន់​ដែលតែង​កើតមានឡើង គឺបណ្តាលមកពីការបាត់បង់ព្រៃឈើ ដូច្នេះ​ ដើម្បីជៀសផុតពី​គ្រោះទាំងនេះ​យើង​ត្រូវតែ​ដាំនិងស្តារព្រៃឈើឡើងវិញ។

ឯកឧត្តមថ្លែងបែបនេះក្នុងឱកាសដែលឯ​ឧកឧត្តមអញ្ជើញ​ចូលរួមក្នុងពិធីបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២​០១៩​ ដោយដាំកូនឈើប្រណីតប្រមាណ១៥០០ដើម និងចែកជូនប្រជាពលរដ្ឋ។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិ​យសសមាគមន៍​នារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោក ខេង ស៊ុំ ប្រធាន​ក្រុមប្រឹក្សាខេត្ត។

ឯកឧត្តមអភិបាលខេត្ត​បន្ទាយមានជ័យបានបន្តថា ពិធី “រុក្ខទិវា” គឺជាសក្ខីភាព មួយ ដែលបង្ហាញ​ពីការ ដង្ហែរ តាមព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់របស់ ​អតីត ព្រះមហាវិរៈក្សត្រព្រះបរមតនៈកោដិ នរោត្តម សីហនុ ជាទីសក្ការៈ នៃយើង ដែលជានិច្ចកាលព្រះអង្គទ្រង់យកព្រះទ័យទុកដាក់ ដល់បញ្ហាព្រៃឈើ និងជាពិសេសការថែរក្សា ការការពារ និងអភិវឌ្ឍន៍ព្រៃឈើតាម រយៈការដាំដុះឈើឡើងវិញ។

កូនឈើចម្រុះជា​ច្រើនប្រភេទ​ចំនួន១៥០០ដើម ត្រូវបានដាំក្នុងថ្ងៃបុណ្យរុក្ខទិវា៩ កក្កដា នា​ព្រឹក​ថ្ងៃទី០៤​ កក្កដា ឆ្នាំ២០១៩​នេះ នៅភូមិស្ររាះពីរឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ការចូ​លរួមមន្ត្រីររាជការ គ្រប់ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សិស្សានុសិស្ស ព្រះ​សង្ឃ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួក ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង