ឯកឧត្តមម៉ែន វិបុល អភិបាលខេត្តស្វាយរៀងស្នើដល់ពលរដ្ឋកុំអោយ មានទុទ្ធិដ្ឋិនិយម ខណៈដែលក្រុមវិនិយោគធ្វើការអភិវឌ្ឍន៏មានការប៉ះពាល់

ស្វាយរៀង៖ ការអភិវឌ្ឍន៏ ជៀសមិនផុតពីផលប៉ះពាល់ ទោះផ្តល់សំណងទៅដល់ភាគីរងគ្រោះហើយក្តី តែសត្តិអារម្មណ៏ នៅតែដកជាប់ នៃការសោកស្តោយ របស់ដែលខ្លួនកំពុងតែពេញចិត្ត នៅលើការរស់ នៅនិងការរកស៊ីដែរ ជុំវិញបញ្ហានេះ អ្នកដែលរង ពីផលប៉ះពាល់យោគយល់ អព្យាស្រ័យ ទើបធ្វើ អោយការ អភិវឌ្ឍន៏ទទួលបាលផលទៅវិញទៅមក និង អភិវឌ្ឍន៏សង្គមឆ្ពោះទៅរកការប្រឡងប្រណាំងទីក្រុងស្អាតនាពេលអនាគត់។

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា ការអភិវឌ្ឍន៏តែងតែរងផលប៉ះពាល់ ដល់ភាគីម្ខាងទៀត ជៀសមិនផុត គ្រាន់តែតិចនិងច្រើន ជុំវិញបញ្ហានេះពលរដ្ឋយើងត្រូវតែអត់ធ្មត់និង ទទួលយកសំណងណាមួយ ដែលសមរម្យ ពីផលប៉ះពាល់ ពីវិនិយោគ សំដៅផ្តល់ឧិកាសដល់ គម្រោង អភិវឌ្ឍន៏​ធ្វើការអភិវឌ្ឍន៏មូលដ្ឋានដើម្បីទទួលផល ប្រយោជន៏ សាធារណៈនាពេលអនាគត់ ។

ថ្លែងមានប្រសាសន៏របស់មន្ត្រីខេត្តរូបនេះបបានធ្វើឡើង ខណៈដែលឯកឧត្តម អញ្ជើញសម្ពោធកាត់ ខ្សែបូដាក់អោយ ដំណើរការជាផ្លូវការផ្សារថ្មីប្រសូតិទី១ មានកំពស់ពីរជាន់ស្មើនិង ១៥០តូប ស្ថិតនៅក្នុង ភូមិប្រសូតិ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៩នេះ ។ ឯកឧត្តមបន្តថា ការអភិវឌ្ឍន៏ផ្សារនៅតំបន់នេះជាការ គឺរួមចំណែកកែលំអរសោភណ្ឌ័ភាពស្រុក ក៏ដូច ខេត្ត ពីព្រោះតំបន់នេះកាលពីមិនទាន់មានការអភិវឌ្ឍន៏ទៅជាសំណង់ផ្សារ ជាតំបន់មួយរងនូវការ ចាក់ សំរាម និងគ្មានអនាម័ ដោយខេត្តបានមើលឃើញ ទីប្រជុំជនស្រុកជាប់ផ្លូវជាតិ និងប្រឈមនិង ការអភិ វឌ្ឍន៏ ខេត្តបានរិះរកនិងទាក់ទាញ ក្រុមវិនិយោគ ចូលមកធ្វើការអភិវឌ្ឍន៏ក្នុងកិច្ចសន្យាមួយ ដើម្បីអភិវ ឌ្ឍន៏និងដំណើរការផ្តល់ឧិកាសដល់ក្រុមអាជីវករលក់ដូរ អោយបានសមរម្យទៅតាម និន្នាការប្រទេស រីក ចំរើននិងឈានសម្ពោធបើកអោយដំណើរនៅថ្ងៃនេះ ។

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ឯកឧត្តម​ម៉ែន វិបុល សូមសំដែងនូវអំណរគុណចំពោះក្រុម វិនិយោគ ដែលបោះទុនយ៉ាងច្រើនមកធ្វើការអភិវឌ្ឍន៏ផ្សារនៅតំបន់មួយនេះ បំពាក់ទៅដោយ តូប និង ជណ្តើរយន្តយ៉ាងល្អប្រណិត និងជាផ្សារតែមួយគត់ដែលមានជណ្តើរបែបនេះនៅក្នុងខេត្តស្វាយរៀង ។

ទាក់ទងទៅនិង សោភណ្ឌ័ភាព និង អនាមយ័ ទីប្រជុំជនស្រុក ឯកឧត្តមអភិបាលខេត្តបានស្នើដល់ ក្រុមវិនិយោគ ផ្សារ និងអាជ្ញាធរស្រុក ត្រូវប្រឹក្សាយោបល់ រិះរក ប្រមូលសំរាមយកទៅទុកដាក់ អោយបានសមរម្យ ដើម្បីបញ្ជៀសក្លិន និង បង្អួត ដល់ការធ្វើដំណើររបស់ភ្ញៀវ ដែលធ្វើដំណើរឆ្លងកាត់ ស្រុកនិងចូលរកជ្រាវផលិផលនៅក្នុងផ្សារទំនើប មួយនេះ ផងដែរ ។

អត្ថបទដែលជាប់ទាក់ទង