លោក​ជំទាវ ស្រី តូច​ចំណាន សម្រស់​ក៏​បាន​ចរិយា​មាយា​ទ​ក៏​ថ្លៃថ្នូរ

រាជធានី​ភ្នំពេញ ៖ មហាជន​ជា​ច្រើន​ប្រាកដជា​ស្គាល់​ហើយ​ថា កាលពី​ជាង​២០​ឆ្នាំ​មុន លោក​ជំទាវ ស្រី​តូច ចំណាន គឺជា​អតីត​តារា​ស្រី និង​ធ្លាប់​ជា​ពិធី​ការិនី​មួយ​រូប​ដ៏​ល្បីល្បាញ និង​មាន​សម្រស់​ស្រស់​ស្អាត ក្រោយមក​លោក​ជំទាវ​ក៏​បាន​ឈប់​ពី​វិ​ថី​សិល្បៈ ទៅ​សាង​គ្រួសារ​ជាមួយ​លោក​ឧកញ៉ា គិត ម៉េ​ង យ៉ាង​មាន​សុភមង្គល​។

បច្ចុប្បន្ន ឃើញ​ថា​មហាជន​ជា​ច្រើន​បាន​សរសើរ និង​តែង​និយាយ​ពី សម្រស់​របស់​លោក​ជំទាវ​នៅ​តែ​ស្រស់​ស្អាត​ខ្លាំង​ឡើង ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទោះបីជា​លោក​ជំទាវ មាន​វ័យ​កាន់តែ​ទៅ​ជ្រេ​បន្តិច​ក្តី​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មហាជន​ជា​ច្រើន​មិន​ត្រឹមតែ​កោតសរសើរ នូវ​សម្រស់​របស់​លោក​ជំទាវ​នោះ​ទេ សូ​ម្បី​អត្ត​ចរិត ការ​គោរព​ស្រលាញ់​ស្វាមី ក៏​ល្អ ស័​ក្ត​សមជា​នារី ដ៏​គំរូ​ម្នាក់ ជាមួយនឹង​ការ​ច្រណែន ពី​វាសនា​របស់​លោក​ជំទាវ​ទៀត​ផង​។

ជាក់ស្តែង​កាលពី​ថ្មី​ៗ​នេះ រូបថត​ប៉ុន្មាន​សន្លឹក​របស់​លោក​ជំទាវ​បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម ជាមួយនឹង​ឈុត​ពណ៌​ខៀវ មើលទៅ​ពិតជា​ស្រស់​ស្អាត​ខ្លាំង តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាង​នេះ គឺ​ឡាន​ស៊េរី​ទំនើប​របស់​លោក​ជំទាវ​តែ​ម្តង ដែល​ជា​ម៉ាក​ល្បី Rolls Royce ពណ៌​ខ្មៅ ដែល​តម្លៃ​វិញ​ក៏​មិនធម្មតា​ដែរ​។ នៅ​ក្នុង​នោះ​ដែរ សូ​ម្បី​តែ​ឡាន​របស់​លោក​ជំទាវ​ជិះ​នោះ ក៏​មានការ​រៀបចំ​យ៉ាង​ស្អាត ស័​ក្ត​សម​នឹង​លោក​ជំទាវ នៅ​ពេល​ដែល​តែងខ្លួន​ដូច្នោះ​ទៀត រឹតតែ​ស្រស់​ស្អាត​មួយ​កម្រិត​ទ្វេរ​ឡើង​៕

 

អត្ថបទដែលជាប់ទាក់ទង