ជីវិត​ឯកជន​របស់​អ្នក​នាង សុគន្ធ និសា ពិតជា​សម្បូរ​បែប​មែន !

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​សំឡេង​ស្រទន់ មុខ​មាន​មន្ត​ស្នេហ៍ អ្នក​នាង សុគន្ធ និសា ហាក់​មិនសូវ​បង្ហាញ​ពី​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ដូច​តារា​ដទៃ តាំងពី​មុន​នឹង​ក្រោយ​ពេល​រៀប​ការ​។ ប៉ុន្តែ ទោះជា​យ៉ាងណា ក៏​នៅ​តែ​មាន​ទស្សនិកជន​ជា​ច្រើន ចង់​ដឹង​ពី​ជីវិត​ឯកជន របស់​អ្នក​នាង ថា​មាន​ភាព​ឡូយឆាយ ដូច​តារា​ល្បី​ៗ​មួយ​ចំនួន​ដែរ​អត់​។

តែ​តាម​ពិត​ទៅ​ការ​រស់នៅ​របស់​ម្ចាស់​បទ «​បើ​ស្រលាញ់​ម្ដេច​ទុក​អូន​ចោល​» រូប​នេះ ក៏​មាន​ភាព​សម្បូរ​បែប ទំនើប​ខ្លាំង​មិនធម្មតា​ដែរ គ្រាន់តែ​គ្រប់​គ្នា​មិន​ធ្លាប់​បាន​ចាប់អារម្មណ៍​តែ​ប៉ុណ្ណោះ​។ ជាក់ស្ដែង បើ​ក្រឡេក​មក​ចាប់អារម្មណ៍​លើ សម្ភារ​និយម​របស់​អ្នក​នាង​វិញ មិន​ថា​កាបូប សម្លៀក​បំពាក់ ទូរស័ព្ទ ឬ​រថយន្ត សុទ្ធសឹងតែ​ជា​របស់​ប្រ៊េ​ន​ៗ ម៉ាក​ល្បី​ៗ ដែល​មាន​តម្លៃ​ថ្លៃ​ទាំងអស់​។

ក្នុង​នោះ​ដែរ អ្នក​នាង​ក៏​ធ្លាប់​ចំណាយ​លុយ​ជា​ច្រើន ដើម្បី​ធ្វើ​ដំណើរ​កម្សាន្ត​ក្រៅប្រទេស ជា​លក្ខណៈ​ផ្ទាល់ខ្លួន​ផង​ដែរ​។ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស ជាង​នេះ​ទៀត​នោះ សូ​ម្បី​ទ្រនំ​ដែល​តារា​រូប​នេះ ស្នាក់​នៅ​ជា​ប្រចាំ​ក៏​ជា​ផ្ទះ​វីឡា​ធំ​ស្កឹមស្កៃ មិន​ចាញ់​តារា​ជំនាន់​គ្នា​នឹង​អ្នក​នាង​ប៉ុន្មាន​ដែរ​៕

អត្ថបទដែលជាប់ទាក់ទង