កីឡាករ​ណាខ្លះ​ប្រឈម​មុខ​មិន​បាន​លេង​Semi-Final ប្រ​សិន​បាន​កាត​លឿង​១​ទៀត

កីឡា ៖ ស្រប​ពេល​មាន​កីឡាករ​សំខាន់​ៗ​ជា​ច្រើន​មាន​កាត​លឿង​ជាប់​ខ្លួន ប្រសិនជា​ពួក​គេ​ភ្លាត់​ទទួល​បាន​កាត​យប់​នេះ​ទៀត​នឹង​ខកខាន​លេង​ប្រកួត​ក្រោយ​ហើយ​។ ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹង​រៀបចំ​នៅ​ថ្ងៃ​អង្គារ និង​ពុធ​ស​ប្ដា​ហ៍​ក្រោយ​។ ខាងក្រោម​ជា​កីឡាករ​សំខាន់​ៗ​របស់​ក្រុម​ទាំង​៨​មាន​កាត​លឿង​ជាប់​ខ្លួន​៖


•​ ​ប្រេ​ស៊ី​ល​មាន​ខ្សែបម្រើ​ប្រយុទ្ធ​សំខាន់​ទាំង​ពីរ Coutinho , Neymar និង Filipe Luis
•​ ​ចំណែក​កីឡា​ករបែល​ហ្ស៊ិ​ក​ដែល​មាន​កាត​ជាប់​ខ្លួន​មាន Jan Vertonghen ខ្សែការពារ​របស់ Spurs និង Kevin de Bruyne របស់ Manchester City
•​ ​អង់គ្លេស​មាន Kyle Walker, Ruben Loftus-Cheek, Jesse Lingard និង Jordan Henderson
•​ ​ក្រូ​អាត មាន​កីឡាករ​ដល់​ទៅ​៨​នាក់​មាន​កាត​លឿង​មួយ​ក្នុង​ខ្លួន​រួម​មាន Ivan Rakitic, Mario Mandzukic, Ante Rebic, Time Vrsaljko និង Marcelo Brozovic


•​ ​បារាំង​មាន Olivier Giroud, Benjamin Pavard, Corentin Tolisso, Paul Pogba
•​ ​ស៊ុ​យ​អែ​ត មាន​២​នាក់​គឺ​ខ្សែបម្រើ​ទាំង​ពីរ Albin Ekdal និង Viktor Claeson
•​ ​រុ​ស្សី​មាន Aleksandr Golovin, Roman Zobnin, Yury Gazinsky, Ilya Kutepov, Fyodor Smolov
•​ ​អ៊ុយ​រុយ​ហ្គា​យ​មាន Rodrigo Bentancur ៕

អត្ថបទដែលជាប់ទាក់ទង