អ្នក​ប្រដាល់​គុន​ខ្មែរ​ ឡេះ តើក ធ្លាក់ខ្លួនឈឺ ដង្ហើយរកជំនួយ យក​លុយ​ផ្គត់ផ្គង់​គ្រួសារ

ភ្នំពេញ៖អ្នក​ប្រដាល់ គុនខ្មែរ មួយរូប ឈ្មោះ ឡេះ តើកដែលធ្លាប់ឡើងប្រកួត នៅលើសង្វៀន ដណ្ដើមបានជ័យជំនះ ជាច្រើនលើកច្រើនសារ រហូតទទួលបានមេដាយមាស ជូនជតិទៀតនោះ ពេលនេះកំពុងតែធ្លាក់ខ្លួនមានជម្ងីប្រចាំកាយដេកសម្រាកនៅបន្ទប់ជួល។

លោក ឡេះ តើក ឆ្នាំនេះ មានអាយុ31ឆ្នាំ មានស្រុកកំណើត នៅភូមិ4 សង្កាត់ ដងទង់ ឃុំដងទង់ ស្រុកខេមរៈភូមិន្ទ ខេត្តកោះកុង។ លោក ឡេះ តើក មានកូន2នាក់ ប្រុស1 ស្រី1 សព្វថ្ងៃ លោកបានជួលបន្ទប់ស្នាក់នៅមួយកន្លែង ក្នុងក្រមទី3 ភូមិ ខ2 សង្កាត់ច្រាំងចំរេះទី2 ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ។

លោក ឡេះ តើក បានចូលប្រឡូកក្នុងពិភពកីឡាប្រដាល់ ក្នុងឆ្នាំ2000 សព្វថ្ងៃលោក ឡេះ តើក ជា​កីឡាករ​ប្រចាំក្លឹប​ ប្រដាល់​ ពុទ្ធសេរីវង្ស ពោធិ៍សែនជ័យ។លោកធ្លាប់បានប្រកួតនៅលើសង្វៀន ចំនួន 589ដង ចាញ់ 46ដងឈ្នះ 487ដង នឹងស្មើ11ដង ព្រមទាំង ផ្តួលគូរប្រគួតអោយ សន្លប់53ដង។

លោក ឡេះ តើក បានរៀបរាប់ទាំក្ដុកក្ដួលក្នុងចិត្តថា មកដល់ពេលនេះ 18 ឆ្នាំ ហើយដែលលោកបានចូលប្រឡូកក្នុង ប្រភពកីឡាប្រដាល់ ប៉ុន្ដែមកដល់ពេលនេះ លោកបានធ្លាក់ខ្លួនឈឺ ដោយសារ រោគរលាថ្លើមនឹងរលាកទងសួត ហើយអ្វីដែលត្រូវប្រឈមមុខនៅពេលនេះ គឺលោក ខ្វះខាតថវិការ ដើម្បីព្យាបាលជម្ងឺ នឹងផ្គត់ផ្គង់គ្រួសារ ។

ជាចុងក្រោយ លោក បានលើកដៃ សូមអង្វរ ដល់សប្បុរសជនក្នុង និងក្រៅប្រទេស សូមជួយស្រោចស្រង់ជីវិត របស់ក្រុមគ្រួសារលោកផង លោកគ្មានអ្វីទីពឹងនោះទេដោយសារពេលនេះ លោកមិនអាចឡើងប្រកួតលើសង្វៀនបន្តទៀតបានទេ។

ប្រសិនបើបងប្អូនមានបំណង ចង់ជួយលោក ឡេះ តើក បងប្អូន អាចទំនាក់ទំនងលេខលោកផ្ទាល់ក៏បានតាមរយ៖លេខទូរស័ព្ទ ទាំងពីរខ្សែររបស់លោក 081672346 និង 0979313574 ៕

អត្ថបទដែលជាប់ទាក់ទង