Cavani ចូល​ហ្វឹកហាត់​ធម្មតា​វិញ​ហើយ ប៉ុន្ដែ​លោក​Tabarez​ប​ដិ​សេ​ដ

កីឡា ៖ កាលពី​ម្សិលមិញ​នេះ​ខ្សែប្រយុទ្ធ Cavani បាន​ចូល​ហ្វឹកហាត់​ជាមួយនឹង ក្រុម​ជម្រើសជាតិ អ៊ុយ​រូ​ហ្គា​យ វិញ​ហើយ ប៉ុន្ដែ​ជា​អកុសល​ខ្សែប្រយុទ្ធ​សញ្ជាតិ អ៊ុយ​រូ​ហ្គា​យ រូប​នេះ​មិន​ត្រូវ​បាន​លោក Tabarez ដាក់​ឲ្យ​ចូល​លេង​ទេ ដោយសារ​តែ​បញ្ហា​របួស​របស់​គេ​មិន​ទាន់​ជា​សះស្បើយ​។

ខ្សែប្រយុទ្ធ Cavani កាលពី​ម្សិលមិញ​បាន​ចូលរួម​ហ្វឹកហាត់​ជា​ធម្មតា​ជាមួយនឹង​មិត្ត​រួម​ក្រុម ប៉ុន្ដែ​គ្រូបង្វឹក​វ័យ​៧១​ឆ្នាំ របស់ អ៊ុយ​រូ​ហ្គា​យ លោក Tabarez បាន​និយាយ​ថា​៖ លោក​នឹង​មិន​ដាក់​ខ្សែប្រយុទ្ធ Cavani ឲ្យ​ចូល​លេង​នៅ​ក្នុង​ជំនួប​ជាមួយនឹង​បារាំង​ទេ ដោយសារ​តែ​របួស​របស់​គេ កាលពី​អំឡុង​ការ​ប្រកួត ជាមួយនឹង​ព័រ​ទុ​យ​ហ្គា​ល់​មិន​ទាន់​ជា​សះស្បើយ​។ លោក Tabarez គ្រូបង្វឹក​របស់​ក្រុម ជម្រើសជាតិ អ៊ុយ​រូ​ហ្គា​យ បាន​និយាយ​ថា​៖ ចាប់តាំងពី​វិនាទី​ដែល Cavani មាន​របួស​ក្នុង​ជំនួប​ជាមួយនឹង ព័រ​ទុ​យ​ហ្គា​ល់​មក វា​បាន​ធ្វើ​ឲ្យ​គាត់​ពិបាកចិត្ត​ខ្លាំង​។

Cavani គាត់​គឺជា​កីឡាករ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ក្រុម គាត់​ត្រូវការ​ពេលវេលា​សម្រាប់​ព្យាបាល​របួស​។ ខ្ញុំ​បាន​និយាយ​ទៅ​កាន់ Cavani ហើយ​ចំពោះ​ការ​បង្ហាញខ្លួន ក្នុង​ការ​ប្រកួត​កាលពី​ម្សិលមិញ ក្នុង​រយៈពេល​២៤​ម៉ោង អ្នក​នឹង​ដឹង​ថា​នរណា​គឺជា​អ្នកលេង​នៅ​ថ្ងៃនេះ​៕

អត្ថបទដែលជាប់ទាក់ទង