ក្មេង​ៗ​ដែល​ជាប់​ក្នុង​ល្អាង​ថា​ម​ហ្លួង ត្រូវ​FIFA អញ្ជើញ​ឱ្យ​ចូល​ទស្សនា​វគ្គ​ផ្តាច់ព្រ័ត្រ World Cup

កីឡា ៖ លោក Gianni Infantino ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​អញ្ជើញ​ក្មេង​ៗ​កីឡាករ​១២​នាក់ និង​គ្រូបង្វឹក​ពួក​គេ ដែល​កំពុង​ជាប់​ខ្លួន​ក្នុង​ល្អាង​ភ្នំ​ថា​ម​ហ្លួង ឱ្យ​ចូល​ទស្សនាការ​ប្រកួត​បាល់ទាត់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ World Cup 2018 នៅ​ប្រទេស​រុ​ស្ស៊ី ប្រសិនបើ​ពួក​គេ​អាច​ចេញពី​ល្អាង​ភ្នំ​នោះ​ទាន់​ពេល​។

នេះ​បើ​តាម​លិខិត​របស់​លោក Gianni Infantino ផ្ញើ​ទៅ​កាន់​សមាគម​បាល់ទាត់​ថៃ កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨​។ ក្មេង​ៗ​ដែល​ជាប់​ខ្លួន​ល្អាង​ភ្នំ​ថា​ម​ហ្លួង​ក្នុង​លិខិត​នោះ លោក​ប្រធាន FIFA បាន​បង្ហាញ​ក្តី​អាណិតអាសូរ ដល់​ក្មេង​ៗ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​របស់​ពួក​គេ ដែល​បាន​ជាប់​ខ្លួន​ក្នុង​ល្អាង​ភ្នំ​នោះ តាំងពី​ថ្ងៃ​ទី​២៣ មិថុនា​មក​។ លោក​សង្ឃឹមថា ក្មេង​ៗ និង​គ្រូបង្វឹក​ទាំងនោះ នឹង​អាច​វិល​មក​ជួបជុំ​គ្រួសារ​របស់​ពួក​គេ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ហើយ​ថែម​ទាំង​នៅ​មាន​សុខភាព​ល្អ ដែល​អាច​ធ្វើ​ដំណើរ​ទៅ​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ក្នុង​នាម​ជា​ភ្ញៀវ​កិត្តិយស​របស់ FIFA ទៀត​ផង​។ លិខិត​របស់​ប្រធាន FIFA ផ្ញើ​ទៅ​កាន់​សមាគម​បាល់ទាត់​ថៃ សូម​បញ្ជាក់​ថា ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup 2018 នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន Luzhniki ក្រុង​មូ​ស្គូ ខណៈ​ដែល​ក្មេង​ៗ និង​គ្រូបង្វឹក​ទាំងនេះ ត្រូវ​បាន​រំពឹង​ថា នឹង​អាច​ជាប់​ខ្លួន​ក្នុង​ល្អាង​ភ្នំ​នេះ ជា​ច្រើន​ខែ​ទៀត ប្រសិនបើ​អ្នក​សង្គ្រោះ​មិន​អាច​រក​វិធី​ណាមួយ ដែល​អាច​នាំ​ពួក​គេ​ចេញ​បាន​លឿន​ទេ​នោះ​៕

អត្ថបទដែលជាប់ទាក់ទង