ពិធី​ក្រុង​ពាលី ត​ភ្ជាប់​ព្រះ​កេស​រូប​បដិមា​ចតុមុខ

ខេត្តព្រះវិហារ ៖ នា​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់​ទំនងជា មួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី ត​ភ្ជាប់​ព្រះ​កេស រូប​បដិមា​ចតុមុខ នៅ​ប្រាសាទ​ចតុមុខ ដែល​ស្ថិត​នៅ​ភូមិ​តា​សែង ឃុំ​រណ​សិ​រ្យ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។

ការ​រៀបចំ​ពិធី​ថ្ងៃនេះ ជា​លើក​ទី​២​ហើយ ដែល​ពី​លើក​ទី​១ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​អញ្ជើញ​ក្រុង​ពាលី​ជួសជុល ឡើង​វិញ​នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨​។ ដោយឡែក​នៅ​ថ្ងៃនេះ​ចាប់តាំងពី​ថ្ងៃ​ចាប់ផ្តើម​ជួសជុល​ឡើង​វិញ មាន​រយៈពេល​ជិត​៣​ខែ​ហើយ ដែល​សំណង់​បាន​រួចរាល់​ប្រមាណ​ជា​៨០%​។ ការ​ជួសជុល​ឡើង​វិញ​នេះ គឺជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ថែរក្សា និង​អភិរក្ស​នូវ​បេតិកភណ្ឌ​ជាតិ ដែល​ជា​ស្នាដៃ​របស់​បុព្វបុរស​យើង បាន​បន្សល់​ទុក​រហូត​ដល់​បច្ចុប្បន្ន​។

បើ​តាម​លោក​ជំទាវ​ក​ត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន បាន​មាន​ប្រសាសន៍​ថា ការ​ចំណាយ​ថវិកា​រៀបចំ​ជួសជុល​ឡើង​វិញ នូវ​ប្រាសាទ​ចតុមុខ គឺជា​ស្នាដៃ​ប្រវត្តិសាស្ត្រ និង​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល​កម្ពុ​ជាមួយ ក្នុង​ចំណោម​សមិទ្ធិ​ផល​ច្រើន សន្ធឹកសន្ធាប់​នៅ​ទូ​ទាំង​ប្រទេស​នេះ​។ លោក​ជំទាវ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ជា​ពិស​សេស​ក្រុម​អ្នកជំនាញ​ក្រុម​ជាង ដែល​បាន​ខិតខំ​យក​អស់កម្លាំង​ចិត្ត ក្នុង​ការ​ចូលរួម ក្នុង​ដំណើរការ​ជួសជុល​នេះ​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​រលូន ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តព្រះវិហារ ដើម្បី​ជា​ប្រយោជន៍ ដល់​ពលរដ្ឋ​នៅ​តំបន់​នោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រាសាទ​ចតុម្មុខ ជា​ប្រាសាទ​មួយ ដែល​ស្ថិត​នៅ​ក្នុង​ប្រាសាទ​បាកាន (​ហៅ​ព្រះ​ខ័ន​កំពង់ស្វាយ​) ក្នុងភូមិ​តា​សែង ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។ ប្រាសាទ​នេះ​មាន​រូប​ព្រះពុទ្ធ​ទ្រង់​ឈរ​បែរ​ទល់​ខ្នង​គ្នា​ចំនួន​៤​ទិស និង​កម្រ​ឃើញ មាន​ប្រាសាទ នៅ​តំបន់​ផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា មាន​ទម្រង់​ដូច​ប្រាសាទ​នេះ​ណាស់​។ ប្រាសាទ​ចតុមុខ​នេះ គឺ​មាន​អាយុកាល​ប្រហាក់ប្រហែល ទៅ​នឹង​ប្រាសាទ​អង្គរតូច ហើយ​ប្រាសាទ​នេះ ក៏​មានការ​កត់ត្រា​នៅ​អង្គការ​យូ​ណេ​ស្កូ​ទៀត​ផង​។ កត់ត្រា​អំពី​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​ខ្មែរ​អាយុ កាល​របស់​ប្រាសាទ និង​អ្នក​ដែល​បាន​កសាង​យ៉ាង​លម្អិត​រាប់​តាំងពី​រចនា​បទ​ជាដើម​៕

អត្ថបទដែលជាប់ទាក់ទង