ល្ខោនប្រពៃណីហ៊ីរបស់ចិន នឹងត្រូវសម្តែងជូនទស្សនាជាសាធារណៈ នៅកោះពេជ្រ រយៈ ពេល ៣ថ្ងៃ០

ភ្នំពេញ៖ ល្ខោនប្រពៃណីហ៊ីរបស់ចិន នឹងត្រូវសម្តែងជូនទស្សនាជាសាធារណៈ នៅ មហោស្រព កោះ ពេជ្ររយៈពេល៣ថ្ងៃ ចាប់ពីសប្ដាហ៍ក្រោយនេះ ដើម្បីអបអរខួប៦០ឆ្នាំ នៃទំនាក់ទំនង មិត្តភាព កម្ពុជាចិន។

បើតាមតំណាងក្រុមហ៊ុន Awesome Global Investment Group ដែលជាអ្នករៀបចំកម្មវិធី នេះ បានបញ្ជាក់ថា គោលបំណងធំនៃការរៀបចំកម្មវិធីនេះ គឺដើម្បីជំរុញ និងពង្រឹងទំនាក់ ទំនងផ្នែកសិល្បៈ និងវប្បធម៌កម្ពុជាចិន អោយកាន់តែមានភាពប្រសើរឡើង ស្របពេល ប្រទេសទាំងពីរកំពុងមានចំណងការទូតល្អ។

លោកបន្ថែមថា នៅក្នុងប្រទេសចិន ល្ខោនចិន ត្រូវបានគេចាត់ទុកថា ជាត្បូង ដ៏មានតម្លៃក្នុងវប្បធម៌របស់ចិន ហើយការជ្រើសយកល្ខោនប្រពៃណីហ៊ីចិន មកសម្តែង នេះ គឺ ដោយសារ ល្ខោននេះ ជាប្រភេទល្ខោនចំណាស់ជាងគេ១ របស់ចិន ដែល មាន អាយុកាលជិត ២០០ ឆ្នាំមកហើយ ហើយល្ខោននេះ ក៏ត្រូវបាន ចុះបញ្ជូល ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ពិភព លោកផងដែរ។

លោកបញ្ជាក់ថា ប្រភេទនៃល្ខោនហ៊ីនេះ គឺគេលេង ដោយប្រើ បទភ្លេង និងវិធីសម្តែង ជា កាយវិការ បូកបញ្ចូលជាមួយបទចំរៀង ប្រជាប្រិយមួយចំនួន ដោយប្រើប្រាស់ សម្លេង ច្រៀងច្រើនប្រភេទ និងមានប្រើនូវ រនៀទចិន នឹង ស្គរ ជាដើម។

សូមបញ្ជាក់ថា ល្ខោនប្រពៃណីហ៊ីរបស់ចិននេះ នឹងត្រូវចូលរួមសម្តែងដោយក្រុមល្ខោន Mei Lang Fang មកពីទីក្រុងប៉េកាំង ដោយការសម្តែង នឹងចាប់ផ្តើមពីថ្ងៃទី ៨-១០ ខែវិច្ឆិកា ខាងមុខនេះ នៅមហោស្រពកោះពេជ្រ៕

អត្ថបទដែលជាប់ទាក់ទង