សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងនិងរដ្ឋបាលខេត្តបាត់ដំបងរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុនឆ្នាំ២០១៩ ដើម្បីអបអរសាទរព្រឹត្តិការណ៍សង្ក្រាន្ត បាត់ដំបង២០១៩

ខេត្តបាត់ដំបង៖ ពិតជាសប្បាយរីករាយណាស់ពីសំណាក់ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងដែលបានទស្សនាកំសាន្តនិងអបអសារទ័រជាមួយនិងព្រឹត្តិការណ៍ម៉ារាតុងក្នុងឆ្នាំ២០១៩នេះដែលមានអ្នកចូលរួមយ៉ាងច្រើនបែបនេះសបញ្ជាក់ថាខេត្តបាត់ដំបងពិតជាសម្បូរទៅដោយថ្នាក់ដឹកនាំល្អៗមានទឹកចិត្តបរិសុទ្ធទាំងការដឹកនាំទាំងការយកចិត្តទុកដាក់ក្នុងព្រឹត្តិការសប្បាយៗជូនដល់ប្រជាពលរដ្ឋក៏ដូចជាយុវជនអោយផ្តោតលើវិស័យនិមួយៗដែលជាមុខមាត់របស់ខេត្តក៏ដូចជាសង្គមជាតិដូចជាព្រឹត្តិការណ៍ម៉ារាតុងនាពេលនេះជាដើម។

ការសប្បាយនិងសាទរពីសំណាក់ប្រជាពលរដ្ឋនេះដែរខណះនៅថ្ងៃទី២៩ខែមីនាឆ្នាំ២០១៩នេះខេត្តបាត់ដំបងបានរៀបចំព្រឹត្តិការណ៍បាត់ដំបងម៉ារ៉ាតុនឆ្នាំ២០១៩នៅបរិវេណមុខអាគារបេតិកភ័ណ្ឌសាលាខេត្តដែលមានកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងនិងរដ្ឋបាលខេត្តបាត់ដំបងដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗរបស់សាលាខេត្តផងរួមមានលោក ច័ន្ទ.សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបងលោក ងួន.រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងលោកស.រដ្ឋាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងព្រមទាំងលោកអភិបាលរងខេត្តមន្ទីរអង្គភាពជុំវិញខេត្តមន្ត្រីរាជការលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងអង្គការសមាគន៍ជាតិអន្តរជាតិជាច្រើនបានអញ្ជើញចូលរួមធ្វើអោយព្រឹតិ្តការនេះកាន់តែមានភាពអធឹកអធ័មគួអោយកត់សម្គាល់។

ក្នុងឆ្នាំ២០១៩នេះជាលើកទី៣ហើយដែលព្រឹត្តិការណ៍ម៉ារ៉ាតុននេះបានរៀបចំឡើងក្នុងខេត្តបាត់ដំបងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងនិងរដ្ឋបាលខេត្តបាត់ដំបងបានផ្តើមរៀបចំឡើងក្នុងគោលបំណងចូលរួមលើកស្ទួយវិស័យកីឡាដើម្បីបំផុសឲ្យយុវជនចេះស្រលាញ់កីឡាព្រោះកីឡានាំមកនៅសុខភាពល្អព្រមទាំងដើម្បីអបអរសាទរព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០១៩ផងដែលនឹងរៀបចំឡើងនៅបរិវេណវិទ្យាល័យនេតយ៉ង់ចាប់ពីថ្ងៃទី១២ដល់១៦ខែមេសាឆ្នាំ២០១៩ខាងមុខនេះ។ ក្នុងឨកាសនេះដែរថ្នាក់ដឹកនាំសំណូមពរដល់យុវជនទាំងអស់អោយចាកឆ្ងាយពីគ្រឿងញៀនដែលជាអ្នកបំផ្លាញអនាគតរបស់យើងរួមទាំងបំផ្លាញទាំងទ្រព្យសម្បត្តិនិងបាត់បង់កាយសម្បទានិងធ្លាក់ចូលទៅក្នុងភពងងឹតមួយដែលសង្គមមិនអាចទទួលស្គាល់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង