ប្រជាពលរដ្ឋចុះមុជទឹកទន្លេក្រោមស្ពានជ្រោយចង្វាប្រទះឃើញសាកសពអណ្ដែតទឹកផ្អេីលទាំងព្រឹក

ភ្នំពេញ៖​ ផ្អេីលទាំងព្រឹកទៀតហេីយ! ! ប្រទះឃើញសាកសពអណ្ដែតទឹកទាំងព្រលឹម​ ខណៈពេលដែលប្រជាពលរដ្ឋចុះមុជទឹកទន្លេក្រោមស្ពានជ្រោយចង្វារបង្កការភ្ញាក់ផ្អេីល​ចោមរោមមើល ​ពីលើស្ពាននិងបានរាយណ៍ការទៅសម្ថកិច្ច​ ដេីម្បីមកពិនិត្យ​ ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីល​ កាលវេលាម៉ោង៦.០០នាទីព្រឹក​ ថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២0១៩​ ចំណុចក្រោមស្ពានជ្រោយចង្វារ​ត្រេីយខាងលិច​ ភូមិ១៦ ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

សពបុរសដែលស្លាប់បាត់បង់ជីវិតខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនោះទេព្រោះអីសាកសព មានសភាពហើមអណ្តែតទៅហើយដែលមានភិនភាគពាក់អាវយឺតដៃវែង​ពណ៌ប្រផេះ ស្លៀកខោខាវបោយជេីងវែង ​ពាក់ស្រោមជេីងពណ៌ខ្មៅ​ ក្បាលត្រងោលមិនឃើញមានសក់និងសក់មានសភាពហើមអណ្តែតផ្កាប់មុខចុះក្រោម។

តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា​ នៅព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៩​ គាត់បានងេីបពីគេងអង្គុយលេីផ្ទះមេីលទៅទន្លេ​ ឃេីញសពអណ្ដែតទឹកតែស្មានតែម៉ាឡាកាំង​ ដល់ពេលពួកគាត់ចុះទៅងូតទឹកបោកខោអាវ​នៅច្រាំងទន្លេក្រោមស្ពានជ្រោយចង្វារ​ ពេលទៅមេីលជិតបានដឹងថាជាសាកសពបុរសម្នាក់​ មានសភាពហេីមទៅហើយរួចបានរាយការប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យកន្លែងកើតហេតុ ។

ក្រោយពេលកេីតហេតុសម្ថកិច្ច​ សង្កាត់ស្រះចក​ បានទំនាក់ទំនង​ ទៅសមត្ថកិច្ចជំនាញមកពិនិត្យ​ សាកសព​ និងស្រាវជ្រាវរកសាច់ញាត្តិដេីម្បីប្រគល់សព​ យកទៅធ្វេីបុណ្យតាមប្រពៃណី​ ។អត្ថបទ៖ហេង វុត្ថា

អត្ថបទដែលជាប់ទាក់ទង