គួរឲ្យសរសើរ​! ខេមរៈ​ សិរីមន្ដ​ យកថ្ងៃខួបកំណើត​ ធ្វើរឿងមួយដើម្បីសង្គម​

ភ្នំពេញ៖​ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម​ ហង្សមាស​ លោក​ ខេមរៈ​ សិរីមន្ត​បានយកថ្ងៃខួបកំណើតរបស់ខ្លួន​ ធ្វើរឿងមួយជួយដល់សង្គម​ និងទទួលបានការសរសើរពីមហាជនថា​ ជាតារាគំរូមួយរូប​ ដែលយកថ្ងៃសំខាន់មកលះបង់ធ្វើការងារ​ ដើម្បីសង្គមបែបនេះ។

បើតាមហ្វេសបុករបស់ តារាចម្រៀងបុរសសង្ហារ​ លោក​ ខេម​រៈ​ សិរីមន្ត​ បានសរសេរសារថា​ “រាល់ការធ្វើទង្វើល្អដល់សង្គម ចូលកុំមានការខ្មាសអៀនឡើយ។ ថ្ងៃនេះជាថ្ងៃកំណើតរបស់ខ្ញុំ ខ្ញុំនិងធ្វើការងារបរិស្ថាន និងជួយចែករំលែកការងារបងៗផ្នែកអនាម័យ និងចង់ស្វែងយល់អំពីការងាររបស់ពួកគាត់ផងដែល ចូលទុកដាក់សំរាមអោយបានត្រឹមត្រូវ ធ្វើអោយបរិស្ថាន ស្អាត់សុខភាពល្អសម្រាប់សង្គមជាតិទាំងអស់គ្នា”។

តាមរយៈកាយវិកាបែបនេះ​ បានសរបញ្ជាក់ថា​ ជាគំរូល្អមួយ​ក្នុងនាម​ ជាអ្នកសិល្បៈ​ ដែលបំផុសគំនិតក្នុងការជួយការងារសង្គម​បែបនេះ​ ហើយសង្ឃឹមថាការងារនេះ​ និងធ្វើឲ្យអ្នកគាំទ្រ​ និងបងប្អូនប្រជាពលរដ្ឋ​ កាន់តែស្រលាញ់បរិស្ថានស្អាត​ ចូលរួមថែរក្សាទាំងអស់គ្នា។

អត្ថបទដែលជាប់ទាក់ទង