ចៅអធិការវត្ត កំពង់​ក្តុល ឆីស្រីរហូតមានកូនត្រូវបានចាប់ខ្លួន

ភ្នំពេញ៖ កាលពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ បញ្ជូន​ខ្លួន​អតីត​ព្រះចៅអធិការ​វត្ត​កំពង់​ក្តុល មា​ជ សុវណ្ណ ក្រោយពី​បែកធ្លាយ រឿង​លួចលាក់ មាន​ស្នេហា ជាមួយ​ស្រី​ម្នាក់ រហូត​មានកូន ត្រូវបាន​ផ្សឹក នឹង​បណ្តេញចេញ ពី​វត្ត ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ក្រោយពី​ពិនិត្យ​ទឹកនោម ឃើញ​មាន​សារធាតុ​ញៀន។

លោក​ ចែ សុង ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​អតីត​ចៅអធិការ​វត្ត កំពង់​ក្តុល ខណ្ឌដង្កោ ទៅ​មណ្ឌល​បន្សាប គ្រឿងញៀន ។

នៅ​យប់​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋ​បាន ដាក់គ្នា តាមដាន​តាំងពី​ព្រលប់ រហូត ដល់​ម៉ោង៣ទៀបភ្លឺ​ថ្ងៃទី១៨ ខែ​ក​ញ្ញ ក៏​ឃើញ​ព្រះសង្ឃ អង្គ​នេះ ជិះ​ម៉ូតូឌុប​គ្នា​ជាមួយ ស្រី​កំណាន់ចិត្ត​ចេញ ពី​ផ្ទះ​ឆ្ពោះ​មកកាន់​វត្ត​កំពង់​ក្តុល​វិញ ស្របពេលនោះ ប្រជាពលរដ្ឋ បាន​នាំ គ្នា​ចាប់​ព្រះសង្ឃ មា​ជ សុវណ្ណ នឹង​ស្រី​កំណាន់ចិត្ត​ប្រគល់ ឲ្យ​សមត្ថកិច្ច​ខណ្ឌដង្កោ ។

ក្រោយពី​ប្រជាពលរដ្ឋ​តាមដាន​ទាន់ នឹងមាន​ភ័​ស្ត​តាង ជាក់ស្តែង ចំពោះ​ទង្វើ​ប្រាស់ចាក​ពី​ធម៌​ព្រះពុទ្ធ​របស់​ព្រះ​តេជគុន មា​ជ សុវណ្ណ សមត្ថកិច្ច​សម្រេច ឃាត់ខ្លួន​ប្រគល់​ឲ្យ​អនុគុណ​នឹង​មន្ត្រី​ធម្មការ​ខណ្ឌដង្កោ បន្ត​នីតិវិធី​ទៅតាម​ច្បាប់ វិន័យ​ព្រះពុទ្ធសាសនា ។

ជុំវិញ នឹងករណីនេះ ព្រះចៅអធិការវត្តកំពងក្តុល មាជ សុវណ្ណ បានមានសង្ឃដីកាសារភាពថា ព្រះអង្គពិតជាបានប្រព្រឹត្ត នៅទង្វើ បែបនេះមែន ហើយព្រះ អង្គក៏សុំទោស ដល់ពុទ្ធបរិស័ទទាំងអស់ ដោយព្រះអង្គសម្រេចសឹកលាចាក សិក្ខាបទពី ព្រះពុទ្ធសាសនា ទៅរស់នៅធម្មតាដូចពលរដ្ឋទូរទៅវិញ។

ទោះបីយ៉ាងណាក៏ ដោយ សមត្ថកិច្ចនៅតែសម្រេចឃាត់ខ្លួនបុគ្គល មាជ សុវណ្ណ នេះបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់ ក្រោយ ពីពិនិត្យឃើញថា បុគ្គលនេះពាក់ព័ន្ធនឹងបទល្មើស ប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន ៕

អត្ថបទដែលជាប់ទាក់ទង