សាលាស្រណោះ​តន្ត្រី​ រៀបចំប្រគំតន្ត្រី​ Classic ផ្សព្វផ្សាយ​ ពីថ្នាក់បង្រៀនក្មេងតូច​ៗ​ មានដំបូងនៅកម្ពុជា

ភ្នំពេញ៖​ សាលាស្រណោះតន្ត្រី​ របស់​ លោក​ សូ​ ស្រណោះ​ ដែលទស្សនិកជនស្គាល់ថាជា​ សាស្ត្រាចារ្យ​តន្ត្រី​ និង​អនុបណ្ឌិត​ផ្នែក​​ព្យាណូ​ បញ្ចប់​ការ​សិក្សា​ពី​ក្រៅប្រទេសបានបង្ហើបឲ្យដឹងថា​ នៅថ្ងៃអាទិត្យខាងមុខនេះ​ សាលា​របស់លោក​ នឹងមានការរៀបចំតន្ត្រី​ Classic ក្នុងគោលបំណងផ្សព្វផ្សាយពីថ្នាក់ថ្មី​ ដែលមាននៅសាលាផ្ទល់។

បើតាម​ លោក​ សូ​ ស្រណោះ​ បានប្រាប់ឲ្យដឹងថា​ នេះជាលើកដំបូងហើយនៅកម្ពុជា​ ដែលមានសាលាបើកបង្រៀនព្យាណូសម្រាប់​ កូនក្មេងតូចៗ​ អាយុចាប់ពី​ ២ខែរហូតដល់២ឆ្នាំ​ និងដល់៦ឆ្នាំ​ បង្រៀនដោយគ្រូមានឯកទេសច្បាស់លាស់​ និងជំនាញ​ សម្រាប់បង្រៀនកូនសិស្សតូចៗ។

លោក​ ស្រណោះ​ បានប្រាប់ឲ្យដឹងទៀតថា​ សាលា​ស្រណោះតន្រ្តីនឹងមាន ការប្រគុំតន្រ្តី Classic នៅថ្ងៃ អាទិត្យទី 12 ខែសីហា ឆ្នាំ 2018 វេលាម៉ោង 5:30pm ទីតាំងនៅសាលាតន្រ្តី សាខាបឹងកេងកង​ Concert នេះធ្វើទ្បើងដើម្បីធ្វើការផ្សព្វផ្សាយថ្នាក់ពិេសសថ្មី​ដែលពុំដែល​មានពីមុនមក ៕

អត្ថបទដែលជាប់ទាក់ទង