អ្នកសិល្បៈភាគច្រើនខកចិត្ត​ ខណៈតន្ត្រីសប្បុរសធម៌​ មានអ្នកទិញសំបុត្រចូលមើលប្រមាណ៣០០នាក់

ភ្នំពេញ៖ វត្តមានតារាប្រុសស្រីល្បី​ ជាច្រើនដួង​ បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត​ និងបាក់ទឹកចិត្តយ៉ាងខ្លាំង​ ខណៈដែលការប្រគំតន្ត្រីស្បុរសធម៌មួយ​ ដែលត្រៀមប្រគំនៅថ្ងៃទី១១​ ខែសីហា​ នេះហាក់មិនមានការចាប់អារម្មណ៍ពីមហាជន។

 

ជារឿងមួយដែលសោកស្តាយខ្លាំងបំផុត​ ដែលតារាល្បីៗប្រចាំប្រទេសជិត ៦០ រូប​ បានសហករគ្នា​ឡើងច្រៀងលើឆាកតន្ត្រីរួមគ្នា​ ក្នុងកម្មវិធីមួយដែលមានឈ្មោះថា​ “ការប្រគំតន្ត្រី​ ចែករំលែកក្តីសង្ឃឹម”​ ដើម្បីប្រមូលមូលនិធិប្រាក់ឧបត្ថម្ភ ទៅជួយជនរងគ្រោះ ដោយទឹកជំនន់ នៅខេត្តស្ទឹងត្រែង​ និងខេត្តក្រចេះ​ ។ ហាក់ដូចមិនសូវមានការចាប់អារម្មណ៍​ និងចូលរួមគាំទ្រទាល់តែសោះ​ ដែលអាចនិយាយបានថាគិតរហូតមកដល់ពេលនេះ​ ចំនួននៃការលក់សំបុត្រចូលទស្សនាការប្រគំតន្ត្រីនេះ​ មានត្រឹមតែជិត៣០០សំបុត្រ​ ចែកការប្រគំតន្ត្រី៣វេន​ មានអ្នកមើលមិនបាន១០០នាក់ផង។

សម្រាប់ការងារសប្បុរសធម៌មួយនេះ​ គឺប្រគំតន្ត្រី​ ដើម្បីលក់សំបុត្រចូលទស្សនា​ ក្នុងសំបុត្រមួយ​ ១ម៉ឺនរៀល​ ដែលមានការចូលរួមពីតារាល្បីៗជាច្រើន​ ហើយកម្មវិធីមួយនេះត្រូវបានចាត់ទុកថា​ ជាកម្មវិធីសប្បុរសធម៌ធំជាងគេមួយសម្រាប់ឆ្នាំ២០១៨​ ដែលអ្នកសិល្បៈរួមគ្នាធ្វើ​ និងជួយដល់សង្គម។ ប៉ុន្តែមិននឹកស្មានថា​ ការងារសង្គមមួយនេះបែរជាមិនមានការគាំទ្រធ្វើឲ្យអ្នកសិល្បៈភាគច្រើនបាក់ទឹកចិត្ត​ និងចោទជាសំណួរថា​ ហេតុអ្វី​បងប្អូនមិនគាំទ្រការងារសង្គមមួយនេះ​ មិនផ្តល់កំលាំងចិត្តដល់អ្នកសិល្បៈឲ្យប្រឹងបន្តទៀត។

កន្លងមកថ្មីៗនេះ​ គ្រោះធម្មជាតិ ដែលបង្កឡើងដោយទឹកជំនន់ នៅខេត្តស្ទឹងត្រែង​ បានបណ្ដាលឲ្យខូចខាត ទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរ​ ដែលរស់នៅទីនោះ អស់ជាច្រើនគ្រួសារ ។ ដោយសារតែហេតុនេះហើយ​ ទើបរៀបចំកម្មវិធីសប្បុរសធម៌មួយ​ មានការចូលរួមដោយស្ម័គ្រចិត្តប្រគំតន្ត្រី​ ដើម្បីប្រមូលមូនិធិឧបត្ថមជនរងគ្រោះដោយទឹកជំនន់​ ដែលកម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី ១១/០៨/១៨​ មានតារាចូលរួមល្បីៗទាំងអស់ជាង​ ៦០រូប​ តម្លៃសំបុត្រចូលទស្សនា​ ត្រឹមតែ១មុឺនរៀលប៉ុណ្ណោះ។

សូមជម្រាបថា​ ការប្រគំតន្ត្រីនេះ​ មានវត្តមានតារាប្រុសស្រីល្បីឈ្មោះជាច្រើន​ ចូលរួមដោយបែងចែកជា៣​ វេន​ ពេលចាប់ពីម៉ោង១២ថ្ងៃត្រង់​ ដល់ម៉ោង៩:៣០នាទីយប់​ ទីតាំងនៅសេវេនប្រាយ​ ជិតផ្សារមាន់អាំង សុំចូលរួមឲ្យបានច្រើនដើម្បីចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ​ ដែលរង់គ្រោះដោយទឹកជំនន់ទាំងអស់គ្នា។

ចូលរួមជួយគាំទ្រសិល្បៈខ្មែរ​ គាំទ្រការងារសង្គម​ ទំនាក់ទំនងទិញសំបុត្របាន​ តាមរយៈលេខ​ 015 325 523/098 700 739/016 746 050/011 550 302៕

  ជារឿងមួយដែលសោកស្តាយខ្លាំងបំផុត​ ដែលតារាល្បីៗប្រចាំប្រទេសជិត ៦០ រូប​ បានសហករគ្នា​ឡើងច្រៀងលើឆាកតន្ត្រីរួមគ្នា​ ក្នុងកម្មវិធីមួយដែលមានឈ្មោះថា​ “ការប្រគំតន្ត្រី​ ចែករំលែកក្តីសង្ឃឹម”​ ដើម្បីប្រមូលមូលនិធិប្រាក់ឧបត្ថម្ភ ទៅជួយជនរងគ្រោះ ដោយទឹកជំនន់ នៅខេត្តស្ទឹងត្រែង​ និងខេត្តក្រចេះ​ ។ ហាក់ដូចមិនសូវមានការចាប់អារម្មណ៍​ និងចូលរួមគាំទ្រទាល់តែសោះ​ ដែលអាចនិយាយបានថាគិតរហូតមកដល់ពេលនេះ​ ចំនួននៃការលក់សំបុត្រចូលទស្សនាការប្រគំតន្ត្រីនេះ​ មានត្រឹមតែជិត៣០០សំបុត្រ​ ចែកការប្រគំតន្ត្រី៣វេន​ មានអ្នកមើលមិនបាន១០០នាក់ផង។

សម្រាប់ការងារសប្បុរសធម៌មួយនេះ​ គឺប្រគំតន្ត្រី​ ដើម្បីលក់សំបុត្រចូលទស្សនា​ ក្នុងសំបុត្រមួយ​ ១ម៉ឺនរៀល​ ដែលមានការចូលរួមពីតារាល្បីៗជាច្រើន​ ហើយកម្មវិធីមួយនេះត្រូវបានចាត់ទុកថា​ ជាកម្មវិធីសប្បុរសធម៌ធំជាងគេមួយសម្រាប់ឆ្នាំ២០១៨​ ដែលអ្នកសិល្បៈរួមគ្នាធ្វើ​ និងជួយដល់សង្គម។ ប៉ុន្តែមិននឹកស្មានថា​ ការងារសង្គមមួយនេះបែរជាមិនមានការគាំទ្រធ្វើឲ្យអ្នកសិល្បៈភាគច្រើនបាក់ទឹកចិត្ត​ និងចោទជាសំណួរថា​ ហេតុអ្វី​បងប្អូនមិនគាំទ្រការងារសង្គមមួយនេះ​ មិនផ្តល់កំលាំងចិត្តដល់អ្នកសិល្បៈឲ្យប្រឹងបន្តទៀត។ កន្លងមកថ្មីៗនេះ​ គ្រោះធម្មជាតិ ដែលបង្កឡើងដោយទឹកជំនន់ នៅខេត្តស្ទឹងត្រែង​ បានបណ្ដាលឲ្យខូចខាត ទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរ​ ដែលរស់នៅទីនោះ អស់ជាច្រើនគ្រួសារ ។ ដោយសារតែហេតុនេះហើយ​ ទើបរៀបចំកម្មវិធីសប្បុរសធម៌មួយ​ មានការចូលរួមដោយស្ម័គ្រចិត្តប្រគំតន្ត្រី​ ដើម្បីប្រមូលមូនិធិឧបត្ថមជនរងគ្រោះដោយទឹកជំនន់​ ដែលកម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី ១១/០៨/១៨​ មានតារាចូលរួមល្បីៗទាំងអស់ជាង​ ៦០រូប​ តម្លៃសំបុត្រចូលទស្សនា​ ត្រឹមតែ១មុឺនរៀលប៉ុណ្ណោះ។

សូមជម្រាបថា​ ការប្រគំតន្ត្រីនេះ​ មានវត្តមានតារាប្រុសស្រីល្បីឈ្មោះជាច្រើន​ ចូលរួមដោយបែងចែកជា៣​ វេន​ ពេលចាប់ពីម៉ោង១២ថ្ងៃត្រង់​ ដល់ម៉ោង៩:៣០នាទីយប់​ ទីតាំងនៅសេវេនប្រាយ​ ជិតផ្សារមាន់អាំង សុំចូលរួមឲ្យបានច្រើនដើម្បីចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ​ ដែលរង់គ្រោះដោយទឹកជំនន់ទាំងអស់គ្នា។

ចូលរួមជួយគាំទ្រសិល្បៈខ្មែរ​ គាំទ្រការងារសង្គម​ ទំនាក់ទំនងទិញសំបុត្របាន​ តាមរយៈលេខ​ 015 325 523/098 700 739/016 746 050/011 550 302៕

អត្ថបទដែលជាប់ទាក់ទង