Browsing Category

ព័ត៌មានជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បន្ដបើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ថ្ងៃទី៣

(រាជធានីភ្នំពេញ)៖ នៅថ្ងៃសៅរ៍១១រោច ខែចេត្រ ឆ្នាំរោង បញ្ចសក័ ឆសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤នេះឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញបើកវិញ្ញាសាសរសេរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ…

ក្នុងនាមជាគណះមេបញ្ជាការឯកភាព ខេត្តព្រះវិហារ យល់យ៉ាងណាវិញ ប្រធានមន្ត្រីបរិស្ថានដែលបណ្តែតបណ្តោយ ឱ្យក្រុមឈ្មួញ ឈូសឆាយដីព្រៃរបស់រដ្ឋ យ៉ាងអាណាធិបតេយ្យវគ្គ ២

ខេត្តព្រះវិហារ៖ ថ្មីៗនេះអង្គភាពអ្នកសារព័ត៌មានយើងបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិគូលែនខាង ជើងស្រុកគូលែន និងប្រជាពលរដ្ឋ រស់នៅឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានអោយដឹងថា មានមេក្លោងចំនួន៣នាក់ ដែលទី១.ឈ្មោះ សុខ ប៊ុន នីន. ទី២.ឈ្មោះ គីម ចិន (ហៅតាចិន) និងតា ណន" បានកំពុងគៀងគរប្រជាពលរដ្ឋ ប្រមាណ១៦០គ្រួសារជាង…

រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ លាងសម្អាតដៃឱ្យបានត្រឹមត្រូវជាមួយសាប៊ូ និងទឹក ជែល ឬអាល់កុល ដើម្បីជួយទប់ស្កាត់ជំងឺឆ្លងដែលកើតមានថ្មីនៅតាមសហគមន៍

ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមលាងសម្អាតដៃឱ្យបានត្រឹមត្រូវជាមួយសាប៊ូ និងទឹក ជែល ឬអាកុល ពេលដៃប្រលាក់នឹងអ្វីមួយ រួមទាំងពេលចេញពីបន្ទប់ទឹក ដាច់ខាតកុំលាងតែជាមួយទឹក និងយកមកជូតទៅលើសម្លៀកបំពាក់វិញ។ អង្គការសុខាភាពពិភពលោក បានរកឃើញថាមានអ្នកជំងឺរាប់រយលាននាក់ទូទាំងពិភពលោក រងគ្រោះដោយសារការឆ្លងរោគតាមរយៈដៃ…

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ចើញជួបក្លឹបអ្នកកាសែតកម្ពុជាដើម្បីពន្យល់នឹងបង្ហាញអំពីការពាក់ពន្ធគម្រោងព្រែកជីកហ្វូណន តេជោ

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ១០រោច ខែចេត្រ ឆ្នាំរោង បញ្ចសក័ ឆសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបជាមួយក្លឹបអ្នកកាសែតកម្ពុជាដើម្បីពន្យល់និងបង្ហាញដល់អ្នកសារព័ត៌មាននានា ដែលពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោ។ គម្រោងព្រែកជីកហ្វូណនតេជោ…

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៥៧០បណ្ណ ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិព្រៃឫស្សី និងភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃ ទី ០២ ខែឧសភា ឆ្នាំ ២០២៤ បងប្អូនក្រុមវាលទី១៧ (ភូមិបាលខណ្ឌឫស្សីកែវ) ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៥៧០បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិព្រៃឫស្សី និងភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃ ទី ០១ ខែឧសភា ឆ្នាំ ២០២៤ បងប្អូនក្រុមវាលទី១៤ (ភូមិបាលខណ្ឌសែនសុខ) ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបចំនួន ៤ ៨៤០បណ្ណ នៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង

ភារកិច្ច៖ រៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈនៅគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព។

ទីតាំងរណ្តៅដីដែលក្រុមឈ្មួញកំពង់តែធ្វើសកម្មភាពជីកកាយយកអាចម៍ដីលក់ដោយសង្ស័យគ្មានច្បាប់ទំលាប់ ដោយមានការឃុបឃិតបើកដៃពីលោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ស្រុកស្អាង

(ស្រុកស្អាង ខេត្តកណ្តាល)៖ ជិតដល់រដូវវស្សាចូលមកដល់ គេសង្កេតឃើញទីតាំងរណ្តៅដី នៅក្នុងតំបន់មួយចំនួនស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល។ ជាពិសេស គឺទីតាំងរណ្តៅដីរបស់ក្រុមឈ្មួញមួយកន្លែងនៅចំណុចក្រោយវត្តត្រពាំងឈូក ក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បាននឹងកំពង់ធ្វើសកម្មភាពយ៉ាងមមាញឹកសំរុកជីក កាយដឹកជញ្ជូនជាខ្លាំងអំពីសំណាក់ក្រុមឈ្មួញរកស៊ីជីកកាយយកអាចម៍ដីលក់នោះដែលមានឈ្មោះ អេង ហេង…

វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

“វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ” នេះប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងកិច្ចប្រជុំពិភាក្សាលើការងារចុះបញ្ជីដីបង្ហើយ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាករណីអាងទឹកដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់…