Browsing Category

សន្តិសុខសង្គម

មន្រ្តីនគរបាល ៤នាក់ នៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្ដេញមន្ត្រីនគរបាលចំនួន៤រូប នៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាសង្គម ចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ។ នេះបើតាមសេចក្តីសម្រេចរបស់ អភិសន្តិបណ្ឌិត ស សុខា ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៣ ខែមករានេះ។…

គ្រឿងញៀនជាង ១០០០គីឡូក្រាម ត្រូវបានបង្ក្រាបដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ

ព្រះវិហារ៖ គ្រឿងញៀនជាង១តោន ដែលដឹកចេញពីពីព្រំដែនឆ្លងកាត់ខេត្តព្រះវិហារ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារសហការជាមួយកម្លាំងកងរាជអាវុធលើផ្ទៃប្រទេសធ្វើការបង្ក្រាបបានកាលថ្ងៃទី២០ ខែមករា ២០២៤។ នេះយោងតាមព័ត៌មានបឋមឲ្យដឹងថា គ្រឿងញៀនប្រភេទម៉ាទឹកកកប្រមាណ ១០២០ដុំ ក្នុងទម្ងន់ប្រមាណ ១០២០គីឡូក្រាម (១តោន២០គីឡូក្រាម) ត្រូវបានរឹបអូសដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ…

ផ្ទះលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង ត្រូវបានក្រុមចោរនាំគ្នាប្រមូលយកទៅអស់គ្មានសល់ ដោយសារតែម្ចាស់ផ្ទះមិននៅ ចាក់សោរផ្ទះចោលយូរខែឆ្នាំ

ខេត្តព្រៃវែង ៖ ប្រភពព័ត៌មានបានបញ្ជាក់ថា សកម្មភាពដែលក្រុមចោរ ចូលគាស់ទម្លោះទម្លាយផ្ទះនេះ ប្រមូលយកទ្រព្យសម្បត្តិនេះ គឺគ្មានអ្នកណាបានដឹងថា កើតឡើងតាំងពីពេលណានោះទេ គឺរហូតទាល់តែមកដល់ថ្ងៃទី 16 មករា 2024 ពេលដែលលោក អ៊ុក សំណាង ជាម្ចាស់ផ្ទះបានត្រឡប់មកមើលផ្ទះ ឃើញផ្ទះត្រូវគេគាស់ទម្លោះទម្លាយបើកទ្វារចំហរចោល ហើយរបស់ទ្រព្យក្នុងផ្ទះទាំងអស់បាត់អស់គ្មានសល់ ទើបផ្អើលឆោឡោ…

ងឿងឆ្ងល់ និងមតិមហាជនលើកឡើងខុសៗគ្នា ពីការសង់រោងនៅលើទ្រូងផ្លូវលេខ១៤១ ជ្រុងខាងលិចផ្សារអូរឬស្សីថា ជាការសង់បំពាន នឹងយកដងផ្លូវធ្វើអាជីវកម្ម

ភ្នំពេញ ៖ លោកឡយ ស៊ាងអាង ប្រធានគណៈកម្មាការផ្សារអូរឬស្សី បានលើកឡើងថា វាពុំមែនដូចជាការយល់ឃើញរបស់មហាជននោះឡើយ សំណង់រោងផ្សារបិទបាំងដោយដែកស័ង្កសីនេះ ធ្វើឡើងសម្រាប់បងប្អូនអាជីវករបន្លាស់ទី ប្តូរពីទីតាំងចាស់ចូលទៅលក់បណ្តោះអាសន្នតែមួយរយៈប៉ុណ្ណោះ នៅពេលគណៈកម្មការផ្សារជួសជុលខាងក្នុងរួចរាល់ ពួកគាត់តម្រូវឲ្យចូលទៅលក់កន្លែងដើមវិញ សំណង់ទាំងអស់នោះត្រូវបានរើចេញ…

កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត ចុះធ្វើកិច្ចសន្យាខារ៉ាអូខេចំនួន២ ខណៈចាក់បំពងសំឡេង២៤ម៉ោង

ខេត្តបន្ទាយមានជ័យ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះធ្វើកិច្ចសន្យាទៅលើខារ៉ាអូខេចំនួន២ទីតាំងបន្ទាប់ពីមានការរិះគន់ពីសំណាក់បណ្ដាញសង្គមfacebook ដោយលើកឡើងថាខារ៉ាអូខេយីហោ អេហ្សីបខេធីវីចាក់ភ្លេងបំពងសំឡេង២៤ម៉ោងលើ២៤ម៉ោងរំខានដល់ការរកស៊ីទទួលទាននិងដំណេករបស់ពលរដ្ឋនៅជុំវិញទីតាំងនេះ នៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០២៤។ នគរបាលបានប្រាប់ថា ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ…

កម្មករ កម្មការិនីជាង៣០នាក់ ដួលសន្លប់នៅរោងចក្រយីហោចូវយាន ផលិតសំម្លៀកបំពាក់ នៅស្រុកគងពិសី

កំពង៉ស្ពឺ៖ កម្មករ កម្មការិនី ដួលសន្លប់ នៅរោងចក្រ ចូវយាន ផលិតសំម្លៀកបំពាក់ ស្តិតក្នុងភូមិព្រៃពង្រ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមណ្តោយផ្លូវជាតិ៤១ចន្លោះបង្គលគីឡូម៉ែត្រលេខ១៦'១៧។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី រសៀលថ្ងៃទី១១ខេមករាឆ្នាំ២០២៤នេះ…

បង្កឱ្យមានការភ្ញាក់ផ្អើល ជនជាតិចិនប្រុសស្រីចំនួន២នាក់ នាំគ្នាចូលហាងលក់សម្លៀកបំពាក់មួយកន្លែង នៅអគារ «The BRIDGE» ហើយក៏ប្រើហិង្សា ដាក់បុគ្គលិកហាង និងសន្តិសុខ

ភ្នំពេញ ៖ កាលពី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចហាងលក់សម្លៀកបំពាក់មួយកន្លែង ក្រោមអគារ «THE BRIDGE» ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មុនពេលកើតហេតុ គាត់បានឃើញជនជាតិចិន២នាក់ប្រុសស្រីចុះពីលើរថយន្តទំនើប LEXUS LM 300h ពណ៌ស មួយគ្រឿង មានស្លាកលេខ កម្ពុជាB.L.7799 រួចដើរចូលទៅក្នុងហាងកើតហេតុនេះ »។ សន្តិសុខយាមអគារ ប្រាប់ថា បន្ទាប់ពីចូលទៅខាងក្នុងហាងហើយ…

សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ បន្ទាប់ពីរូបគេបើករថយន្តទៅបុកពីក្រោយរថយន្ត២គ្រឿង ឈប់រង់ចាំស្តុប ប្រើហិង្សាវាយទៅលើសមត្ថកិច្ច បណ្តាលឲ្យរងរបួស

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។ មុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយូតាព្រូស២គ្រឿង មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2BN-1037 បើកដោយបុរសម្នាក់ រួមដំណើរជាមួយនិងស្រ្តីម្នាក់ទៀតជាប្រពន្ធ ចំណែករថយន្តព្រូសមួយគ្រឿងទៀត ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ 2BI-3616…

យុវជនម្នាក់ បានទាស់ទែងគ្នាជាមួយគូដណ្តឹងរឿងប្រចណ្ឌ ស្ថិតនៅត្រង់ចំណុចលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពបានបញ្ជាក់ថា យុវជនខាងលើមានឈ្មោះ រ៉ា អាយុ១៩ឆ្នាំ មិនបញ្ជាក់ទីលំនៅ។ យុវជនម្នាក់បានទាស់ទែងគ្នាជាមួយគូដណ្តឹងរឿងប្រចណ្ឌ ហើយបាន ដើរប្រាប់ក្រុមគ្រួសារ មិត្តភក្កិថាមិនបាច់តាមរកគាត់ទេ ទោះរកគាត់ក៏មិនឃើញដែរ…

អ្នកភូមិប្រទះឃើញទារកតូចម្នាក់ ត្រូវបានម្តាយយកទៅបោះចោល បង្កឱ្យមានការភ្ញាក់ផ្អើល

ខេត្តប៉ៃលិន ៖ ហេតុការណ៍អ្នកភូមិប្រទះឃើញទារកតូចម្នាក់ ត្រូវបានម្តាយយកទៅបោះចោល បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ ស្ថិតនៅចំណុចចំការដំឡូងមី ក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ អ្នកដែលប្រទះឃើញទារកនេះ ឈ្មោះ គុម ស្រីលីន ភេទស្រី រស់នៅក្នុងភូមិនេះ ។ ក្រោយពីប្រទះឃើញ ដោយសារតែនាងមានជីវភាពក្រីក្រខ្វះខាត…