គ្រឿងញៀនជាង ១០០០គីឡូក្រាម ត្រូវបានបង្ក្រាបដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ

ព្រះវិហារ៖ គ្រឿងញៀនជាង១តោន ដែលដឹកចេញពីពីព្រំដែនឆ្លងកាត់ខេត្តព្រះវិហារ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារសហការជាមួយកម្លាំងកងរាជអាវុធលើផ្ទៃប្រទេសធ្វើការបង្ក្រាបបានកាលថ្ងៃទី២០ ខែមករា ២០២៤។ នេះយោងតាមព័ត៌មានបឋមឲ្យដឹងថា គ្រឿងញៀនប្រភេទម៉ាទឹកកកប្រមាណ ១០២០ដុំ ក្នុងទម្ងន់ប្រមាណ ១០២០គីឡូក្រាម (១តោន២០គីឡូក្រាម) ត្រូវបានរឹបអូសដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ខណៈជនសង្សយ័ដឹកតាមរថយន្តប្រភេទម៉ាស្តា ១គ្រឿង នាំចេញពីប្រទេសឡាវឆ្លងកាត់ខេត្តព្រះវិហារ និងបន្តទៅគោលដៅផ្សេង តែត្រូវជាប់កណ្តាប់ដៃកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្រោមកិច្ចសហការជាមួយ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមព័ត៌មានបឋមនោះដែរថា កម្លាំងអាវុធហត្ថខេត្តព្រះវិហារកំពុងបើកការស៊ើបអង្កេតជាបន្តបន្ទាប់ ពាក់ព័ន្ធករណីរត់ពន្ធគ្រឿងញៀនយ៉ាងសន្ធឹកសន្ធាប់នោះ ដើម្បីឈានទៅដល់ការឃាត់ខ្លួនក្រុមឧក្រិដ្ធជនជួញដូរគ្រឿងញៀនឆ្លងដែន យកមកផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។

អត្ថបទដែលជាប់ទាក់ទង