Browsing Category

បទល្មើស

គេចាប់ង្រត់កូនស្រីបាត់ ឪពុកម្ដាយចោទប្រកាន់ថា​ ប្ដឹងប៉េអឹម​ មិនមានចំណាត់ការឲ្យគាត់

ខេត្តរតនគិរី ៖ ប្ដីប្រពន្ធ ២នាក់ លើកដៃសំពះអង្វរ សុំឲ្យសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយរកយុត្តិធម៌ឲ្យគាត់ បន្ទាប់ពីកូនស្រីគាត់​ ត្រូវបុរសម្នាក់ចាប់ពង្រត់យកទៅបាត់ ហើយគាត់បានប្ដឹងកងរាជអាវុធហត្ថស្រុកកូនមុំ រយៈពេល​ ១០ថ្ងៃ​ មកហើយ​ មិនឃើញមានលទ្ធផល។ ពីរនាក់ប្ដីប្រពន្ធ​ ដែលយំសោកបាត់កូនស្រីថា ត្រូវបុរសម្នាក់ពង្រត់ទៅនោះ ប្ដីមានឈ្មោះ យ៉ាវ យឿង អាយុ៦០ឆ្នាំ ប្រពន្ធឈ្មោះ ហេង លួន អាយុ៦១ឆ្នាំ…

ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែន​ និងថ្នាំញៀនប្រមាណ​ ២០គីឡូក្រាម​ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ព្រះវិហារ​​ ៖​ នៅវេលាម៉ោង ១៤:២២នាទី​ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញ​ (ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រី អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ទោ ជា សំអឿន នាយរងការិយាល័យ (ក១) ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សម្របសម្រួលដោយពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ…

ក្រុមការងារចំរុះ ចុះបង្រ្កាបបទល្មើសនេសាទ នៅចំណុចត្រពាំងផ្តិត ក្នុងភូមិសាស្រ្ត សង្កាត់ជ្រាវ ក្រុងសៀមរាប

សៀមរាប​ ៖​ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង​ ៨:០០នាទីព្រឹក សមត្ថកិច្ចនគរបាល​ សហការជាមួយកំលាំងចំរុះ ចុះបង្រ្កាបបទល្មើសនេសាទ នៅចំណុចត្រពាំងផ្តិត ក្នុងភូមិសាស្រ្ត សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។ ជាមួយនឹងការចុះបង្ក្រាបបទល្មើសនេះ ក្រុមការងារចម្រុះ​ បានដកហូត រួមមាន​ ៖ -ស្បៃអ៊ុយចំនួន ១៨ក្បាល ស្មើ​ ១៨០០ម៉ែត្រ -ចំរឹងឈើចំនួន ៦០០ដើម -ចាក់ប្រលែងកូនត្រីបានចំនួន ៥០គីឡូក្រាម។…

ច្បាប់ដឹកឈើអារ​ក្រឡាប់ចេញមកសុទ្ធតែឈើហុប

មណ្ឌលគិរី​:​ រថយន្តវេអងដឹកឈើក្រឡាប់ស្លាប់ម្នាក់របូសធ្ងន់ម្នាក់នៅចំណុចអូរងើយចំណុចភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី គ្រោះថ្នាក់នេះកើតឡើងកាលពីម៉ោង9យប់ថ្ងៃទី01 ខែវិច្ឆិកា​ឆ្នាំ​2018​។ តាមប្រភពបានឲ្យដឹងថា​ រថយន្ដ​ដែលក្រឡាប់នេះដឹកឈើ​ចេញពីក្រុមហ៊ុនយូនីហ្រ្គីន​ ចេញ​ពីស្រុកកោះញែក​ ជុតតំបន់ព្រៃដែ​នជម្រកសត្វភ្នំព្រិច។ តាមប្រភពបានឲ្យដឹងថា​…

ឧកញ៉ា គង់ ក្រឹ​ង នៅ​តែ​បន្តសកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ដដែល

ខេត្តក្រចេះ ៖ សកម្មភាព​របស់​ឧកញ៉ា គង់ ក្រឹ​ង ក្នុង​ការ​ប្រមូល​ទិញ​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង និង​ច្រកព្រំដែន​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ គឺជា​រឿង​ដែល​មិន​អាច​បិទ​បាំង​បាន​ឡើយ​ព្រោះ​បច្ចុប្បន្ន​ឈ្មួញ​ម្នាក់​នេះ​នៅ​តែ​ធ្វើ​អ្វី​ៗ​តាម​អំពើ​ចិត្ត​។ សកម្មភាព​របស់​ឧកញ៉ា គង់ ក្រឹ​ង…

មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី លោក កែប កត់ ជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ

ខេត្តរតនគិរី ៖ ប្រភព​ពី​មន្ត្រី​អង្គរ​ក្រៅ​រដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​នៅ​ខេត្តរតនគិរី​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ឈ្មួញ​ជនជាតិ​ខ្មែរ និង​ឈ្មួញ​ជនជាតិ​វៀតណាម​ច្រើន​នាក់​សម្រុក​ប្រមូល​ទិញ​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ចូល​ខេត្តរតនគិរី ហើយ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា លោក កែប កត់…