Browsing Category

បទល្មើស

ឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ ករណីប្រើប្រាស់ប័ណ្ណសម្គាល់កម្មសិទ្ធិទោចក្រយានយន្តក្លែងក្លាយ​ និងទិញលក់ម៉ូតូមានស្លាកលេខក្លែងក្លាយ

ភ្នំពេញ​ ៖​ ថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ​២០២១ វេ​លាម៉ោង​ ១០ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីរំលោភលើទំនុកចិត្ត(ប្រើប្រាស់ប័ណ្ណសម្គាល់កម្មសិទ្ធិទោចក្រយានយន្តក្លែងក្លាយ​ និងទិញលក់ម៉ូតូមានស្លាកលេខក្លែងក្លាយ) នៅចំណុចខាងក្រោយវិទ្យាល័យសម្តេចហ៊ុនសែនបូរី១០០ខ្នង ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សមត្ថកិច្ច​ បានឲ្យដឹងថា​ ជនសង្ស័យ​…

បង្រ្កាបមុខសញ្ញាជួញដូរសារធាតុញៀន ០២នាក់ ដកហូតថ្នាំញៀនមួយចំនួន​ និងរថយន្តមួយគ្រឿង​ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ​ ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ក្រសួងមហាផ្ទៃ សហការជាមួយនិងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលនីតិវិធីដោយលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនជាស្ត្រីចំនួន ០២នាក់ ដកហូតបានរថយន្តមួយគ្រឿង និងគ្រឿងញៀនចំនួន​ ១៦កញ្ចប់ធំ។ ប្រតិបត្តិការ បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនជាស្ត្រីទាំង ០២នាក់ខាងលើ​…

នគរបាលឃាត់ខ្លួនក្មេងប្រុសម្នាក់និងយុវជនម្នាក់ពាក់ព័ន្ធករណីចោរកម្ម (គាស់តូប)..!

នគរបាលឃាត់ខ្លួនក្មេងប្រុសម្នាក់និងយុវជនម្នាក់ពាក់ព័ន្ធករណីចោរកម្ម (គាស់តូប)..! ខេត្តរតនគិរី: ជនសង្ស័យចំនួន២នាក់ត្រូវកម្លាំងនគរបាលធ្វើការឃាត់ខ្លួននៅថ្ងៃទី២៥,ខែកញ្ញា,ឆ្នាំ២០២១.វេលាម៉ោង៦,០០នាទីព្រឹកដោយទទួលបានព័ត៌មានពីប៉ុស្តិ៍រដ្ឋបាលវើនសៃរាយការណ៍ថានៅចំណុចភូមិថ្មីចិនឃុំវើនសៃស្រុកវើនសៃមានករណីចោកម្មលួចគាស់តូបរបស់ពលរដ្ឋ(លួច​យកទូរសព្ទដៃអស់ចំនួន៣គ្រឿង)…

ឃាត់ខ្លួនជនសង្ស័យ​ ១៨​នាក់​ ស្លៀកស្បង់​ជីវរ​ក្លែង​ជា​ព្រះសង្ឃ​ ដើរ​បិណ្ឌ​បាត្រ​រៃ​អង្គាសប្រាក់​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​កំ​បូល​

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ចំនួន​ ១៨​នាក់​ ​ក្នុង​ចំណោម​នោះ​មាន​មួយ​ចំនួន​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ បាន​ធ្វើ​សកម្មភាព​ខុសច្បាប់​បង្ក​ឱ្យ​ប៉ះពាល់​កិត្តិយស​ព្រះពុទ្ធ​សាសនា​ ត្រូវ​បាន​នគរបាល​ខណ្ឌ​កំ​បូល​ បង្ក្រាប​ចាប់ខ្លួន​ ខណៈ​ពួក​គេ​ស្លៀកពាក់​គ្រង​ស្បង់​ជីវរ​ក្លែង​ជា​ព្រះសង្ឃ​ដើរ​បិណ្ឌ​បាត្រ​រៃ​អង្គាសប្រាក់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ​។​…

ឃាត់ខ្លួនបានអ្នកជាប់ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើនៅតំបន់អូរហ៊ុច ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានខ្លះហើយ

ខេត្តមណ្ឌលគិរី៖យោងតាមផេកផ្លូវការរបស់ អ/ហ GRK News បានបង្ហោះថា៖ ក្រុមការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានចុះស្រាវជ្រាវស៊ើបអង្កេត ករណីបទល្មើសព្រៃឈើបានកើតឡើងនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច)ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងខេមរភូមិមិន្ទ…

គំនរឈើជាង​ ៧០ដុំបន្ថែមទៀត ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះចុះធ្វើការបង្រ្កាបបាន នៅជិតប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អូរហ៊ុច

(ខេត្តមណ្ឌលគិរី)៖ ខណ:ប្រតិបត្តិការដ៏ក្ដៅគគុក របស់កម្លាំងសមត្ថកិច្ចចម្រុះ កំពុងតែស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មព្រៃឈើជាង២០០ដើមនោះ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ មានសេចក្ដីរាយការណ៍បន្ថែមថា កម្លាំងកងរាជអាវុធហត្ថស្រុកនិងខេត្ត កម្លាំងមន្ត្រីអនុរក្សបរិស្ថាន ដែនជម្រក កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុក និងស្នងការខេត្ត បានសហការជាមួយកម្លាំងចម្រុះ…

មិនធម្មតាទេនៅតំបន់ព្រំដែន(អូរហ៊ុច) ក្នុងស្រុកកែវសីមា នៅតែមានបទល្មើសព្រៃឈើកើតឡើង ដូចពាក្យចាស់ថា បើខ្មោចស្រុកមិនឱ្យដៃ ខ្មោចព្រៃក៏មិនហ៊ានដែរ

ខេត្តមណ្ឌលគិរី៖បទល្មើសព្រៃឈើនៅតំបន់ព្រំដែន(អូរហ៊ុច)ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅតែមានសកម្មភាពបន្តបន្ទាប់ ទោះបីគណៈកម្មការទប់ស្កាត់ ដើម្បីបង្រ្កាបបទល្មើសធនធានធនធានធម្មជាតិ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងខេមរភូមិមិន្ទ និងជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់បង្រ្កាបយ៉ាងក្តៅគគុកនាពេលកន្លងមកក៏ដោយ…

ឃាត់ខ្លួនមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ចំនួន ២នាក់​ ដែលបម្រុងនាំពលករ​ ចំនួន ២៥នាក់ ឆ្លងដែនចេញទៅប្រទេសថៃ

បន្ទាយមានជ័យ​ ៖​ មេខ្យល់ចំនួន ០២នាក់ ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ​ ឃាត់ខ្លួនបាន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ខណៈពេលដែលពួកគេ​ កំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃចំនួន ២៥នាក់ ក្នុងនោះស្រីចំនួន ១៧នាក់ ក្មេង ២នាក់ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្រោមបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍…

សមត្ថកិច្ច​ តាមប្រមាញ់ឃាតករ បាញ់សម្លាប់លោក រ៉េត ស៊ី ណែត បានហើយ​ តែត្រូវសមត្ថកិច្ចបាញ់សម្លាប់ ខណៈបាញ់ តដៃជាមួយសមត្ថកិច្ច

ភ្នំពេញ​ ៖​ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ថាជនសង្ស័យ ដែលបាញ់សម្លាប់លោកវរសេនីយ៍ទោ រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ​ ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ជាមួយកម្លាំងស្នងការខេត្តក្រចេះ បាញ់សម្លាប់ហើយ នៅក្បែរអូរមួយកន្លែងជើងភ្នំកណ្តៀរ ស្រុកសំបូរ​ ខេត្តក្រចេះ ខណៈជនសង្ស័យរៀបឆ្លងព្រំដែន…

ល្បែង​ស៊ីសង​តាម​ អនឡាញ​ ខេនណូ​ Keno online ត្រូវ​បានបិទ​ទូទាំង​ប្រទេស​

បន្ទាប់​ពី​មាន​បទបញ្ជា​ដ៏ម៉ឺងម៉ាត់របស់​ឯកឧត្តម​ នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ ក្រុម​ប្រតិបត្តិការ​ នៃ​គណៈកម្មការ​ចម្រុះ​បង្ក្រាប​ការលេងល្បែងកាស៉ីណូ​ ឆ្នោត​ ឡូតូ​ ភ្នាល់​បាល់​ ភ្នាល់​អនឡាញ​ និង​ល្បែង​ភ្នាល់​ខុសច្បាប់​គ្រប់​ប្រភេទ​ បានចុះ​ពិនិត្យ​ ក្រុម​ហ៊ុន​ ស៉ិន​ នីវ​ ដែល​មានទី​ស្នាក់​ការ​នៅ​កោះពេជ្រ​…