៥​កន្លែង​ធំ​ៗ​សម្រាប់​សុភាព​នារី ចង់​ដើរ​ទិញ​គ្រឿងសម្អាង​នៅ​បាងកក

បាងកក ៖ ក្តី​សុខ​របស់​មនុស្ស​ស្រី គឺ​ចង់​ទិញ​គ្រឿងសម្អាង និង​សម្លៀក​បំពាក់​តាម​ចិត្ត​។ តែ​គ្រឿងសម្អាង​ខ្លះ​អាច​នឹង​ពិបាក​រក ហើយ​ត្រូវ​ចំណាយពេល​ច្រើន​។ សម្រាប់​អ្នក​ទៅ​លេង​ថៃ (​ទីក្រុង​បាងកក​) ហើយ​ចង់​ដឹង​កន្លែង​ណា​ជា​ពិភព​គ្រឿងសម្អាង បើ​បានដឹង​ពី​ប៉ុន្មាន​ចំណុច​នេះ​ធានា​ថា​នឹង​ចំណេញ​ពេល​ហើយ​អា​ចរក​របស់​ដែល​ខ្លួន​ចង់បាន​៖

ជម្រើស​ទី​១ ជាន់​ទី​៣​នៃ​ផ្សារ​Terminal 21 (​សម្រាប់​អ្នក​ចូល​ចិត្ត​ដើរ​ក្នុង​ម៉ាស៊ីនត្រជាក់​) ផ្សារ​នេះ​នៅ​ជាប់​ជាមួយនឹង​ស្ថានីយ៍ Asok BTS ដែល​ជា​ទូទៅ​សម្បូរ​ទៅ​ដោយ​ហាង​តូច​ៗ​។ នៅ​ជាន់​ទី​៣​នៃ​ផ្សារ​នេះ​គឺ​សុទ្ធសឹងតែ​ជា​ហាង​លក់​គ្រឿងសម្អាង​ទាំងអស់​។ ផលិតផល​ទាំងនោះ​រួម​មាន ម៉ាក​ថ្មី Eve & Boy របស់​ប្រទេស​ថៃ ហាង NYX សម្បូរ​ទៅ​ដោយ​គ្រឿងសម្អាង​របស់​តារា​ល្បី​ៗ Beauty Cottage ដែល​ពោរពេញ​ទៅ​ដោយ​ផលិតផល​សម្អាង​របស់​អាស៊ី​ជា​ច្រើន​មុខ និង Beauty Buffet​។ លើស​ពី​នេះ​ទៅ​ទៀត​នៅ​ផ្សារ Terminal 21​ក៏​មាន​ម៉ាក​ល្បី​ៗ​ជុំវិញ​ពិភពលោក​នៅ​ជាន់​ផ្ទាល់​ដី​ដូច​ជា YSL, Make Up Forever និង Three​។​ល​។

ជម្រើស ទី​២៖ Siam Square (Outdoor Shopping, ផលិតផល​កូរ៉េ​)
សម្រាប់​អ្នក​ចូល​ចិត្ត Make Up បែប Cute និង​ផលិតផល​កូរ៉េ​គឺ​ត្រូវ​ម៉ាច់​តែ​ម្តង​។ អ្នក​អាច​រក​ហាង​គ្រឿងសម្អាង​ល្បី​ៗ​របស់​កូរ៉េ​ផ្ទាល់​ៗ​តែ​ម្តង​ដូច​ជា Etude House, Innisfree, Laniege​និង The FaceShop រួម​ជាមួយ​ហាង​មួយ​ចំនួន​ទៀត​ដូច​ជា Terminal21​ដែរ​។
ប្រសិនបើ​អ្នក​ពិបាក​រក​ម៉ាក​ដែល​អ្នក​ចង់បាន អ្នក​គួរ​បន្តដំណើរ​ទៅ Center Point Siam Square ដែល​មាន​ហាង Beautrium នៅ​ជាន់​ផ្ទាល់​ដី​។ អ្នក​អាច​រក​ម៉ាក​បរទេស​ជា​ច្រើន​ទៀត​ដូច​ជា Lime Crime និង Touch in Sol​។

អ្នក​ក៏​អាច​ទៅ​ឱសថស្ថាន Watsons ធំ​ជាងគេ​បំផុត​ដែល​អ្នក​អាច​រក​ទិញ​ថ្នាំ គ្រឿង​ថែរក្សា​សម្រស់​ជា​ច្រើន​។ ជា​ពិសេស​អ្នក​ក៏​អាច​ទៅ​ហាង​ដែល​មាន​ម៉ាក​ល្បី​ៗ​គ្រប់​ប្រភេទ​គឺ​ហាង Sephora​នៅ​ផ្លូវ Sukhumvit ជាន់​ផ្ទាល់​ដី​នៃ Siam Center​។ ជម្រើស​ទី​៣៖ ផលិតផល​ជប៉ុន ប្រសិនបើ​អ្នក​ចូល​ចិត្ត​ផលិតផល​ជប៉ុន​ជាង​ផលិតផល​កូរ៉េ អ្នក​ក៏​អាច​រកបាន​នៅ Matsumoto Kiyoshi ដែល​មាន​ហាង​ដ៏​ធំ​ៗ​ដូច​ជា MBK (​ពហុ​កីឡាដ្ឋាន​ជាតិ BTS) ហាង Mercury Ville (BTS Chitlom) និង Central Plaza Ladprao (MRT Ladprao)​។

ជម្រើស​ទី​៤៖ The New Thai Disruptor
សម្រាប់​អ្នក​រវល់​នៅ​ពេល​ថ្ងៃ អ្នក​ក៏​អាច​ទិញ​គ្រឿងសម្អាង​នៅ​ពេល​យប់​ដែរ​ព្រោះថា ហាង​នេះ​បើក​លក់​ដល់​ពាក់កណ្តាល​យប់​ថែម​ទាំង​មាន​តម្លៃ​សមរម្យ​ទៀត​ផង​។ អ្នក​អាច​ទិញ​ផលិតផល​ថែរក្សា​ស្បែក​ដែល​មក​ពី​ប្រទេស​កូរ៉េ Chu’s Skin និង​គ្រឿងសម្អាង Girlactik​របស់​ប្រទេស​អា​មេ​រិ​ក​ផង​ដែរ​។


ជម្រើស​ទី​៥៖ សម្រាប់​អ្នក​មិន​មាន​ពេល​គ្រប់គ្រាន់
បើសិនជា​អ្នក​ប្រញាប់ប្រញាល់​មិន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ទិញ​គ្រឿងសម្អាង​នោះ​កុំ​បារម្ភ​។ អ្នក​ក៏​អាច​ទិញ​បាន​នៅ​តាម​ស្ថានីយ​រថភ្លើង BTS (Siam, Mochit, Asok) ដែល​មាន​ហាង​លក់​គ្រឿងសម្អាង​នៅ​ក្នុង​ស្ថានីយ​តែ​ម្តង​។ នៅ​ទីនោះ​មាន​ហាង Beauty Cottage, Beauty Buffet និង Karmart ដែល​មាន​ផលិតផល Cathy Doll ដ៏​ល្បី​របស់​ប្រទេស​ថៃ​៕

អត្ថបទដែលជាប់ទាក់ទង