Mercedes-Benz លក់ដាច់​៨០៦១​គ្រឿង​នៅ​ឥណ្ឌា​នា​រយៈពេល​៦​ខែ​នេះ

រថយន្ត ៖ ក្រុមហ៊ុន Mercedes-Benz របស់​អា​ល្លឺ​ម៉​ង់ បាន​បង្ហាញ​តួលេខ​ជោគជ័យ​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​ឥណ្ឌា បើ​គិត​ពី​ចន្លោះ​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០១៨​នេះ​។ កាសែត India Times បាន​លើក​ឡើង​ថា ផលិតផល​ថ្មី​ៗ​គ្រប់​ម៉ូ​ដែល New Generation Cars រថយន្ត​ក្រុម​គ្រួសារ​ប្រភេទ សេ​ឌែ​ន (Sedan), SUVs និង AMG ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ទីផ្សារ​។ Mercedes-Benz ប្រចាំ​ឥណ្ឌា បាន​ប្រកាស​កាលពី​ស​ប្តា​ហ៍​មុន​ថា ពួក​គេ​លក់​រថយន្ត​ដាច់​អស់​៨០៦១​គ្រឿង​នា​រយៈពេល​៦​ខែ​នៃ​ឆ្នាំ​២០១៨​នេះ​។

ក្រុមហ៊ុន​បាន​បង្ហាញ​ពី​កំណើន ១២.៤​ភាគរយ នៃ​ការ​លក់​ចន្លោះ​ពី​ខែមករា ដល់​ខែមិថុនា ខណៈ​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន លក់​បាន​ចំនួន​៧១៧១​គ្រឿង​។ Mercedes-Benz បាន​អះអាង​ពី​ភាព​ជោគជ័យ​នៃ​ផលិតផល New Generations Cars របស់​ខ្លួន តាម​រយៈ​ការ​បង្ហាញ​ផលិតផល​ថ្មី​ៗ​នៅ​លើ​ទីផ្សារ​។ ម៉ូ​ដែល AMG ទាក់ទាញ​អតិថិជន​ដ៏​មាន​សក្តានុពល​ជា​ច្រើន ចាប់តាំងពី​ត្រីមាស​ដំបូង​។

លោក Roland Folger នាយក​គ្រប់គ្រង និង​ជា​អគ្គនាយក Mercedes-Benz India បាន​លើក​ថា​៖ «​ទស្សនវិស័យ​របស់​ក្រុមហ៊ុន​គឺ​ភាពល្អ​ផ្តាច់​រក្សា​ការ​នាំមុខ [The Best Keeps Leading] ដូច្នេះ Mercedes-Benz បន្ត​ទាក់ទាញ​អតិថិជន​លើ​ទីផ្សារ​រថយន្ត​ទំនើប​ដដែល ដោយ​កំណើន​ការ​លក់​ឡើង​ដល់​១២.៤​ភាគរយ​នា​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៨​នេះ​»​។ លោក Roland រំពឹង​ថា ចំនួន​នៃ​ការ​លក់​នឹង​បន្ត​កើនឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ជា​ពិសេស​អតិថិជន​ដែល​និយម​ម៉ូ​ដែល​ថ្មី​ៗ ដូច​ជា New Generation Cars, sedans, SUVs និង AMG ជាដើម​៕

អត្ថបទដែលជាប់ទាក់ទង