Huawei ប្រគល់​ជូន​កាស FreeBuds ដល់​អតិថិជន​ដែល​បាន​ជាវ Huawei P20 និងP20 Pro

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ឈានមុខ​លំដាប់​ពិភពលោក Huawei បាន​រៀបចំ​កម្មវិធី​ផ្តល់​កាដូ​ពិសេស កាស Wireless Huawei FreeBuds ដល់​អតិថិជន​ចំនួន ២០​ដំបូង ដែល​បាន​ទិញ​ស្មា​ត​ហ្វូ​ន Huawei P20 ($689) និង Huawei P20 Pro ($859) សម្រាប់​អតិថិជន ២០​នាក់​ដំបូង នៅ​អគា​ពាណិជ្ជកម្ម Exchange Square កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​០១ កក្កដា ឆ្នាំ​២០១៨​។ លោក Jeff Yang នាយក​ចែកចាយ​ស្មា​ត​ហ្វូ​ន​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​៖ “​អតិថិជន​ដែល​បាន​ទិញ ជាមួយនឹង​កំពូល​ស្មា​ត​ហ្វូ​ន ស៊េរី​ថ្មី Huawei P20 តម្លៃ $689 ថែម កាស Wireless Huawei FreeBuds, ស៊ី​ម​ស្មា​ត & កញ្ចប់​ធំ​ហ្មង 12​ស​ប្តា​ហ៍ និង Huawei P20 Pro តម្លៃ​$859 ថែម កាស Wireless Huawei FreeBuds, និង​ស៊ី​ម​ស្មា​ត កញ្ចប់​ធំ​ហ្មង 24​ស​ប្តា​ហ៍​។

កញ្ញា ជា បូ​រា​មី ដែល​ជា​អតិថិជន មួយ​រូប​ដែល​បាន​ទិញ​នូវ​កំពូល​ស្មា​ត​ហ្វូ​ន Huawei P20 Pro បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​របស់​ខ្លួន​បន្ទាប់​ពី​ទទួល​បាន​កាស Wirelss Huawei FreeBuds​ថា “​នាង​ខ្ញុំ​ពិតជា​សប្បាយ​រំភើប​ខ្លាំង ព្រោះ​កាស Wireless Huawei FreeBuds គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់ និង​មាន​ភាព​ឆ្លាត​វៃ​ដែល​ជា​ដៃគូរ​របស់​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន Huawei P20 Pro របស់​នាង​ខ្ញុំ​។ បើ​ចង់បាន​កុំ​ភ្លេច​ទិញ P20 ស៊េរី​មួយ​ដែរ​ទៅ ដឹង​តែ​បាន​ហ្មង​!​។ Huawei P20 Pro គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ ស្រស់​ស្អាត​ទាក់ទាញ តួ​ធ្វើ​ពី​កញ្ចក់ និង​លោហៈធាតុ​ដ៏​រលើបរលោង ប្រើប្រាស់​នូវ​ប្រព័ន្ធ IP67​សម្រាប់​ការពារ​ធូលី និង​ការពារ​ទឹក​ថែម​ទៀត​ផង​។ ជា​ពិសេស Huawei P20 Pro បំពាក់​នូវ​អេ​ក្រង់​ទំហំ 6.1-inch OLED Display ជាមួយ​កម្រិត​ភាព​ច្បាស់ 2240×1080 ភិ​ច​សែ​ល មាន Notch នៅ​លើ​អេ​ក្រង់ ភ្ជាប់​នូវ​បច្ចេកវិទ្យា 2D Mapping សម្រាប់​ការ​ស្កេ​ន​ទៅ​លើ​ផ្ទៃមុខ មាន​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 128GB ភ្ជាប់​ជាមួយនឹង microSD Card មាន​រ៉េ​ម​ទំហំ 6GB​។ Huawei P20 Pro ប្រើប្រាស់​មុខងារ AI មាន​កាមេរ៉ា​មុខ Leica ទំហំ 24MP និង​កាមេរ៉ា​ខាងក្រោយ Leica ចំនួន 3 គ្រាប់ គឺ 40MP+8MP+20MP​។

ស្មា​ត​ហ្វូ​ន​នេះ​មាន​ថាមពល​ថ្ម 4,000mAh ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា Huawei’s SuperCharger fast charging technology​។ ចំណែកឯ​Huawei P20 ក៏​មិន​ចាញ់​កំពូល​ស្មា​ត​ហ្វូ​ន Huawei P20 Pro ប៉ុន្មាន​ដែរ​។ Huawei P20 ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ ស្រស់​ស្អាត​ទាក់ទាញ តួរ​ធ្វើ​ពី​កញ្ចក់ និង​លោហធាតុ​ដ៏​រលើបរលោង ប្រើប្រាស់​នូវ​ប្រព័ន្ធ IP53​សម្រាប់​ការពារ​ធូលី និង​ការពារ​ទឹក បំពាក់​នូវ អេ​ក្រង់​ទំហំ 5.8-inch RGBW Display ជាមួយ​កម្រិត​ភាព​ច្បាស់ 2244×1080 ភិ​ច​សែ​ល ប្រើប្រាស់​នូវ screen aspect ratios ហើយ​ក៏​មាន Notch ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ថ្មី 2D Mapping សម្រាប់​ការ​ស្កេ​ន​ទៅ​លើ​ផ្ទៃមុខ ប្រតិបត្តិ​ការណ៍​ដោយ Emotion UI 8.1 ប្រើប្រាស់​មុខងារ AI ដែល​ដំណើរការ ដោយ​បន្ទះ​ឈី​ប Kirin 970 មាន​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 128GB ភ្ជាប់​ជាមួយនឹង microSD Card មាន​រ៉េ​ម​ទំហំ 4GB ។

រឹតតែ​ពិសេស កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei P20 ប្រើប្រាស់​នូវ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ ដែល​កាមេរ៉ា​សម្រាប់​ចាប់​យក​រូបភាព​ពណ៌​មាន ទំហំ 12MP f/1.8 RGB sensor និង កាមេរ៉ា​សម្រាប់​ចាប់​យក​រូបភាព​ស​ខ្មៅ​មាន​ទំហំ 20MP f/1.6 monochrome sensor និង​កាមេរ៉ា​មុខ​វិញ​មាន​ទំហំ​រហូត​ដល់​ទៅ 24 MP មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ផ្តិត​យក​រូបភាព Selfie បាន​ស្អាត​ល្អ​។ Huawei P20 មាន​ថាមពល​ថ្ម​ទំហំ 3400mAh ប្រើប្រាស់​នូវ​បច្ចេកវិទ្យា fast charging technology ដែល​អាច​បញ្ចូល​ថាមពល​ថ្ម​ពី 0-58% ជាមួយនឹង​ការ​បញ្ចូល​ថាមពល​ថ្ម​ត្រឹមតែ 30​នាទី​។ សរុប​មក​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei P20 តម្លៃ ៦៨៩​ដុល្លារ និង Huawei P20 Pro តម្លៃ ៨៥៩​ដុល្លារ ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក​ស្រឡាញ់​ការ​ថតរូប​បែប​អាជីព និង​សិល្ប​ស៊ី​វិ​ល័យ​។ លោក​អ្នក​អាច​រក​ទិញ​បាន​នៅ​តាម​ហាង​លក់​ទូរស័ព្ទ​ដែល​នៅ​ជិត​អ្នក​ជាងគេ ឬ ហាង​លក់​ទូរស័ព្ទ ដែល​មាន​ស្លាក​សញ្ញា រឺ​បុគ្គលិក​លក់ Huawei៕

អត្ថបទដែលជាប់ទាក់ទង