ស្ត្រី​គួរ​រៀបចំ​អ្វីខ្លះ នៅ​ពេល​រួម​ភេទ​លើក​ដំបូង?

សុភាព​ផ្លូវភេទ ៖ ស្ត្រី​មួយ​ចំនួន​តែងតែ​មានការ​ព្រួយបារម្ភ ចំពោះ​ការ​រួម​ភេទ​របស់​ខ្លួន​ជា​លើក​ដំបូង ជាមួយ​ដៃគូ​ស្នេហា សង្សារ ឬ​ស្វាមី​ជាដើម​។ ខាងក្រោម​នេះ​ជា​ប្រការ​មួយ​ចំនួន ដែល​ស្ត្រី​គ្រប់​រូប​គួរ​យល់​ដឹង​បន្ថែម​។


ការ​រួម​ភេទ ដោយ​សុវត្ថិភាព
នេះ​មាន​ន័យ​ថា អ្នក​ត្រូវ​ចេះ​ការពារ​ខ្លួន តាម​រយៈ​ការ​ប្រើប្រាស់​ស្រោមអនាម័យ ជា​ពិសេស ប្រសិនបើ​អ្នក មិន​ទាន់​មាន​គម្រោង ចង់បាន​កូន​នោះ​ទេ​។
កុំ​រំពឹង​ខ្ពស់​ខ្លាំង​ពេក
គ្រា​ដំបូង អ្វី​ៗ​ប្រហែលជា​មិន​អាច សម​តាម​បំណងប្រាថ្នា​អ្នក​នោះ​ទេ ដូច្នេះ​ចូរ​កុំ​សង្ឃឹម​ខ្ពស់​ពេក ហើយ​ក៏​កុំ​អន់ចិត្ត​ដែរ​។ លើក​ក្រោយ​ៗ អ្នក​ប្រហែលជា​មាន​ក្តី​សុខ ច្រើន​ជាង​នេះ​ជា​មិន​ខាន​ឡើយ​។
ដកដង្ហើម
ថ្ងៃ​ដំបូង ប្រហែលជា​ធ្វើ​ឲ្យ​អ្នក​ភ័យ​ញាប់​ញ័រ និង​មាន​ភាព​តានតឹង ប៉ុន្តែ​ចូរ​ធ្វើខ្លួន​ឲ្យ​សប្បាយ ហើយ​រង់ចាំ​ស្វាមី​របស់​អ្នក​ទៅ​។ តាម​លក្ខណៈ​ធម្មជាតិ អ្នក​ណា​ក៏​ដឹង​ថា​ត្រូវធ្វើ​ម៉េច​ដែរ នៅ​ពេល​ហ្នឹង​នោះ​។
កុំ​ភ្លេច​បបោសអង្អែល
ស្ត្រី​មួយ​ចំនួន ប្រហែលជា​គិត​ថា ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ដៃគូ ស្មានថា​យើង​ធ្លាប់​ឆ្លងកាត់​រឿង​នេះ ប៉ុន្តែ​វា​មិន​ដូច្នេះ​នោះ​ទេ​។ ការ​រួម​ភេទ មិនមែន​សំដៅ​តែ​ទៅ​លើ​ការ​ដាក់​បញ្ចូល​ក្នុង​ប្រដាប់​ភេទ​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ថើប ការ​ស្ទាប និង​ការ​និយាយ​ពាក្យ​អាសអាភាស​។
រៀង​ចំ​ខ្លួន
អ្នក​ត្រូវ​ងូតទឹក និង​ត្រៀមខ្លួន​រួច​ជា​ស្រេច សម្រាប់​ថ្ងៃ​ដំបូង​របស់​អ្នក​។
កុំ​រំពឹង​ថា ឈាន​ដល់​ចំណុចកំពូល
ថ្ងៃ​ដំបូង ប្រហែលជា​ពិបាក​បន្តិច​ហើយ សម្រាប់​មនុស្ស​ស្រី ក្នុង​ការ​ឈាន​ដល់​ចំណុចកំពូល ពីព្រោះ​អ្នក​ប្រហែលជា​មានការ​ឈឺចាប់ ឬ​មិន​មាន​ផាសុកភាព​ប៉ុន្មាន​នោះ​ទេ​។                                                                                                                             កុំ​ធ្វើ​ពុត
ប្រសិនបើ​អ្នក​ឈឺ ឬ​មិន​ស្រួល សូមកុំ​ធ្វើ​ពុត ហើយ​ទ្រាំ​ខាំមាត់​អី ប្រាប់​ដៃគូ​របស់​អ្នក​ទៅ​៕

អត្ថបទដែលជាប់ទាក់ទង