នៅ​ពេល​ឡើង​គ្រែ​ជាមួយ​មនុស្ស​ស្រី កំហុស​ដែល​បុរស​តែងតែ​ធ្វើ​ជា​ញឹកញាប់

សុខភាព​ផ្លូវភេទ ៖ បុរស​ៗ​តែងតែ​គិត​ថា ពួក​គេ​គឺ​ធ្វើ​បាន​ល្អ​ណាស់​ខណៈ​ដែល​ធ្វើការ​រឿង​លើ​គ្រែ​ជាមួយ​ដៃគូ ប៉ុន្តែ​ពួក​គេ​ក៏​ត្រូវ​តែ​យល់ព្រម​ថា ពួក​គេ​បាន​សាង​កំហុស​ជា​ច្រើន​ក្នុង​ពេល​នោះ​ដែរ​។ ជា​ញឹកញាប់ មនុស្ស​ស្រី​តែងតែ​ត្រូវ​បាន​បុរស​ស្តី​ប​ន្តោ​ស​ដោយសារ​តែ​មានការ​ពិបាក​ច្រើន និង​មិន​ងាយស្រួល​យល់​ដឹង​ពី​នាង​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ វា​មិន​មាន​មធ្យោបាយ​ណា​ដោះស្រាយ​បញ្ហា​រឿង​លើ​គ្រែ​ជាង​ការ​សិក្សា​អំពី​កំហុស​របស់​ខ្លួន​ឡើយ ជា​ពិសេស​មនុស្ស​ប្រុស​តែ​ម្តង ដែល​តែងតែ​សាង​កំហុស​ដោយ​មិនដឹង​ខ្លួន​។

តើ​កំហុស​ទាំងនោះ​មាន​អ្វី​ខ្លះទៅ?
1.​    ​មនុស្ស​ប្រុស​តែងតែ​ចូល​ចិត្ត​ធ្វើ​អី​លឿន​ៗ​ដោយ​មិន​ខ្វល់​អំពី​តម្រូវការ​របស់​ខាង​ស្រី​ឡើយ
2.​    ​មិន​បង្ក​បរិយាកាស​កាន់តែ​រ៉ូ​ម៉ែ​ន​ទិច​ទេ ថែម​ទាំង​ឲ្យ​ការ​រួម​ភេទ​ទាំងមូល​ស្ងាត់​ឲ្យ​ជ្រាប​ដូច​ចោរលួច​សេះ​ទៅ​វិញ
3.​    ​មិន​ចេះ​ដោះ​សម្លៀក​បំពាក់​ឲ្យ​នាង​បាន​ស្រួលបួល
4.​    ​ចូល​ចិត្ត​យក​ស្រួល​តែ​ខ្លួនឯង ប៉ុន្តែ​ខាង​ស្រី​នៅ​ហេលហាល​នៅឡើយ
5.​    ​មិន​ស្តាប់​នូវ​ការ​ចង់បាន​របស់​ខាង​ស្រី
6.​    ​ចូល​ចិត្ត​ធ្វើ​អ្វី​ៗ​តែ​មួយ​កន្លែង
7.​    ​មិន​ចេះ​របៀប​ថើប​ឲ្យ​មាន​អារម្មណ៍​រីករាយ
8.​    ​មិន​ចូល​ចិត្ត​ផ្លាស់​ប្តូរ​ក្បាច់​រួម​ភេទ​ណា​ដែល​ថ្មី
9.​    ​ចូល​ចិត្ត​សាកល្បង​អ្វី​ៗ​ដែល​ថ្មី​ច្រើន​ពេក ដែល​វា​អាច​នឹង​បង្ក​ភាព​នឿយហត់​ដល់​នាង​បាន
10.​    ​មិន​ដែល​ផ្តោត​សំខាន់​លើ​ការ​បរ​បោស​អង្អែល​មុន​ពេល​រួម​ភេទ​សោះ
11.​    ​មិនមែន​ជា​អ្នក​ចាប់ផ្តើម​មុន​៕

អត្ថបទដែលជាប់ទាក់ទង