រដ្ឋបាលខេត្តរតនគិរី រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩

ខេត្តរតនគិរី÷ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩ ដែលពិធីបើកត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ថង សាវុន អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជា
ការកងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាពចំណុះឲ្យរដ្ឋបាលខេត្តអង្គការសង្គមសុីវិលសរុបប្រមាណជាង ២០០នាក់។

ថ្លែងបើកសន្និបាត លោកអភិបាលមានប្រសាសន៍ឲ្យដឹងថា អង្គសន្និបាតដែលបានប្រារព្ធធ្វើឡើងនាឱកាសនេះក្នុងគោល
បំណងគឺដើម្បីផ្សព្វផ្សាយពីសមិទ្ធផលនិងលទ្ធផលនានា ពីការអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្តធៀបទៅនឹផែនការប្រចាំឆ្នាំ ព្រមទាំងធ្វើការឆ្លុះបញ្ចាំងពីចំណុចខ្លាំង និងចំណុចខ្សោយ ព្រមទាំងបញ្ហាប្រឈមនានាដែលជួបប្រទះនាពេលកន្លងមក។ ឡើងយកមកពិភាក្សាសម្រាប់ដាក់ចេញជាទិសដៅអាទិភាពសម្រាប់អនុវត្តបន្តឆ្នាំ២០១៩ សំដៅឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានកាន់តែប្រសើរឡើង និងឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំរដ្ឋបាលគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងដៃគូរអភិវឌ្ឍន៍ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ។ ធ្វើឲ្យរដ្ឋបាលខេត្តសម្រេចបានបេសកកម្មសំខាន់ៗរបស់ខ្លួន និងសមិទ្ធផលការងារជាច្រើន រួមចំណែកធ្វើឲ្យរាជរដ្ឋា
ភិបាលនីតិកាលទី៥នៃរដ្ឋសភា អនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ព្រមទាំងកម្មវិធីកំណែទម្រង់នានាដែលបានកំណត់។

សូមបញ្ជាក់ថា អង្គសន្និបាតនេះគ្រោងនឹងបញ្ចប់នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពបិទសន្និបាតពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង